Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកអន្លង់វែង ចុះផ្សព្វ ផ្សាយ ឲ្យផ្អាកលក់ដូរគ្រឿងស្រវឹង រយៈពេល១៤ថ្ងៃ

បានផុស

នៅ

(ឧត្តរមានជ័យ)៖ មន្ត្រីសាលាស្រុកអន្លង់វែង សហការជាមួយ កម្លាំងអាវុធហត្ថស្រុកអន្លង់វែង និងកម្លាំងអធិ ការនគ​បាលស្រុកអន្លង់វែង នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានចុះផ្សព្វផ្សាយ ដោយឲ្យអាជីវករ ផ្អាកលក់ដូរគ្រឿងស្រវឹង នៅក្នុងទីរួមស្រុកអន្លង់វែង រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០ ២១ ដល់ថ្ងៃទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ តាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល លេខ៨២ ស.ប.រ ចុះថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទបំប្លែង Delta។

ជាលទ្ធផលអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានផ្សព្វផ្សាយ និងហាមឃាត់អាជីវករ ដែលលក់ដូរគ្រឿងស្រវឹងចំនួន២២ទីតាំង ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕ (ដោយ)៖ ចាន់ធី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម