ព័ត៌មានជាតិ
ចាប់រថយន្ដដឹកគ្រឿងក្នុងជ្រូក និងសាច់សត្វចំនួន២តោន ពីប្រទេសថៃចូលកម្ពុជា
នៅវេលាទៀបភ្លឺ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មន្ត្រីជំនាញសុខភាពសត្វខេត្តកំពង់ធំ បានឃាត់រថយន្តក្រុងមួយគ្រឿងលួចដឹកគ្រឿងក្នុងជ្រូកជាង២តោន គ្មានឯកសារបញ្ជាក់សុខភាពសត្វ និងសុវត្ថិភាពម្ហូបអាហារ ដែលមានប្រភពមកពីប្រទេសថៃ និងរថយន្តដឹកមាន់លើសច្បាប់អនុវញ្ញាត្ត ដើម្បីការពារសុខភាពសាធារណៈ។

លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ បានលើកឡើងថា ការចាប់ឃាត់រថយន្តទាំងពីរនេះ ដោយមានការបញ្ជាផ្ទាល់ពីលោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទខេត្ត ក្រោមការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជ្ញារងខេត្តកំពង់ធំ។

លោកបន្តថា សកម្មភាពដឹកជញ្ជូនសាច់សត្វមានប្រភពមកពីប្រទេសថៃ គ្មានប្រភពបញ្ជាក់សុខភាព និងការដឹកជញ្ជូន អាចជាសាច់សត្វគ្មានគុណភាពធ្វើឲ្យប៉ះពាល់សុខភាពសាធារណៈ ជាពិសេសអាចជាប្រភពចម្លងជំងឺផ្សេងៗទៅកាន់អ្នកបរិភោគ ឬជាសាច់ដែលក្រុមអ្នកដឹកជញ្ជូនល្មើសដាក់សារធាតុហាមឃាត់មួយចំនួនដូចជា (ហ្វ៉កម៉ុល) ជាដើម ដែលជាសារធាតុរក្សាសម្រស់សាច់សត្វឲ្យមានសភាពមើលទៅល្អ ប៉ុន្តែសារធាតុនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះសុខភាពអ្នកបរិភោគ។

សាច់សត្វ និងគ្រឿងក្នុងជ្រូកលើរថយន្តក្រុងដែលឃាត់បានមានចំនួនសរុប៤០កញ្ចប់ មានទម្ងន់សរុបចំនួន២តោន កំពុងរក្សាទុកនៅមណ្ឌលការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ។ ចំណែករថយន្ដដឹកមាន់សាច់ របស់ក្រុមហ៊ុន ប៉េតាក្រូ មានលិខិតបញ្ជាក់សុខភាពសត្វ និងលិខិតដឹកជញ្ជូន ប៉ុន្តែដឹកលើសចំនួន ត្រូវធ្វើកិច្ចសន្យាអប់រំលើកទី១ ឲ្យបញ្ឈប់ការដឹកជញ្ជូនលើសចំនួនអនុញ្ញាត្តិបន្តទៀត ៕




-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


