Connect with us

ព័ត៌មានជាតិ

ដាក់ឲ្យដំណើរការ ម៉ាស៊ីនត្រងសំរាមស្វ័យប្រវត្តិ នៅស្ថានីយ បូមទឹកទី៦ វត្តភ្នំ

បានផុស

នៅ

ម៉ាស៊ីនត្រងសំរាមស្វ័យប្រវត្តិ នៅខាងមុខទឹកចូលស្ថានីយ បូមទឹក​ទី៦ វត្តភ្នំ ស្ថិតនៅសួនច្បារមាត់ទន្លេ CDC ដែលជាគម្រោងការពារ ទឹកជំនន់ជំហានទី៤ និងជាគម្រោងហិរញ្ញប្បទាន ឥតសំណងរបស់​ប្រទេស​ជប៉ុន, មកដល់​ពេលនេះ ការដ្ឋានស្ថាបនាសម្រេចបាន ស្ទើរតែ១០០% និងបានដាក់ឲ្យដំណើរការ នៅថ្ងៃទី៤ សីហា ឆ្នាំ២០២១នេះហើយ។

នេះបើតាមការឲ្យដឹងពីលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ខណៈដែលលោក និងលោក Toshikazu TOKIOKA លេខាទី១ស្ថានទូតជប៉ុន ព្រមទាំងលោកស្រី Aya TOKUMOTO តំណាងអង្គការ JICA ធ្វើពិធីដាក់ឲ្យដំណើរការ ម៉ាស៊ីនត្រងសំរាមស្វ័យប្រវត្តិនេះ នៅសួនច្បារមាត់ទន្លេ CDC សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោកសាំ ពិសិដ្ឋ បានឲ្យដឹងបន្តថា សំរាមជាឧបសគ្គ បាំងបិទសម្រាស់ស្ថានីយ ធ្វើឲ្យលំហូរទឹក មិនអាចហូរទាន់ពេលមកដល់ស្ថានីយបូម និងអាងស្តកទឹកក្រោមដី។ គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ គម្រោងការ ពារទឹកជំនន់ និងកែលម្អប្រឡាយលូ ជំហានទី៤ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ សម្រេចបានស្ទើរតែ ១០០%ហើយ។

បើតាមលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោងបានដាក់លូមេ ជាលូមូល និងលូប្រអប់ខ្នាតធំ ដែលមានទំហំ ចាប់ពីអង្កត់ផ្ចិត១.៥ម៉ែត្រ ដល់២.៣ម៉ែត្រ សាងសង់អាងក្រោមដី ដែលស្តុកទឹកបាន ៦៥០០០ម៉ែត្រគូប មានទំហំបណ្តោយ ១៣៥ម៉ែត្រទទឹង ១៣ម៉ែត្រ ជំរៅ ៤ម៉ែត្រ និងសាងសង់ស្ថានីយបូមទឹកថ្មី មានសមត្ថភាពបូមទឹក ១.៤ម៉ែត្រគូបក្នុង១វិនាទី។ គម្រោងនេះ នឹងដោះស្រាយ បញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមាន៖ ផ្លូវលេខ៤៧ ផ្លូវលេខ៩០ ផ្លូវលេខ៩២ ជាដើម។ ៕ (ដោយ)៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម