Connect with us

ព័ត៌មានជាតិ

តេស្ដរហ័ស លើពលរដ្ឋ ជាង ១០០នាក់ នៅផ្សារក្ដាមខេត្ត កែប លទ្ធផលអវិជ្ជមាន ទាំងអស់

បានផុស

នៅ

(កែប)៖ ការធ្វើតេស្តរហ័ស ពិនិត្យសំណាករកមេរោគកូវីដ-១៩ នៅផ្សារក្តាម ភូមិកែប សង្កាត់កែប ក្រុង/ ខេត្ត​កែប ចាប់ពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ រហូតដល់វេលាម៉ោង១១ព្រឹក ថ្ងៃដដែលនេះ។ លទ្ធផល​បង្ហាញ​ថា ក្នុងចំណោមពលរដ្ឋ ជាង១០០នាក់ ដែលមកពិនិត្យ គឺអវិជ្ជមានទាំងអស់។

លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅព្រឹកមិញ បានដឹកនាំសហការី និងក្រុមករងារ ចុះត្រួតពិនិត្យ ការធ្វើតេស្តរហ័ស ដើម្បីពិនិត្យសំណាក រកមេរោគកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងអាជីវករ នៅចំណុចផ្សារក្តាម ស្ថិតក្នុងភូមិថ្មី សង្កាត់កែប ក្រុង/ ខេត្តកែបនេះ ដែលមានចំនួនជាង១០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបដែរថា ដើម្បីធានានូវវិធានការសុវត្ថិភាពសង្គម ស្របតាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបា​ល និងក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តកែប បានដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់​ ដោយតម្រូវឲ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ក្នុងខេត្តកែប ទៅធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ដែលបានរៀបចំតាមផ្សារនីមួយៗ ចាប់ពីថ្ងៃទី៥​ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង៤ល្ងាចតទៅ ស្ថិតនៅទីតាំងផ្សារនិមួយៗ៕ (ដោយ)៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម