ព័ត៌មានជាតិ
មានជនក្លែងបន្លំមួយក្រុម ចេញលិខិតឧទ្ទេសនាម ដោយប្រើរូបសញ្ញា គណបក្សប្រជាជនកម្ពុជា
ខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានចេញលិខិតមួយ ដោយជម្រាបជូនប្រធានគណៈកម្មាធិការគណបក្ស រាជធានី ខេត្ត ក្រសួង ស្ថាប័នថា កាលពីពេលថ្មីៗនេះ មានជនក្លែងបន្លំមួយក្រុម បានចេញលិខិតឧទ្ទេសនាម ដោយប្រើរូបសញ្ញាគណបក្សប្រជាជនកម្ពុជា និងយកឈ្មោះជា «កម្លាំងសហប្រតិបត្តិការ កសាងសមាជិកគណបក្ស ជូនសម្ដេចតេជោ»។ ក្រុមនេះ បានទៅទាក់ទង តាមខេត្តមួយចំនួនរួចហើយ ដើម្បីសុំចុះបំពេញបេសកកម្ម កសាងសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងករណីពិសេស។

ចំពោះករណីនេះ ខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា សូមច្រាលចោលទាំងស្រុង នូវសកម្មភាពល្មើសខាងលើនេះ ព្រោះខុសពីគោលការណ៍ របស់គណបក្សប្រជាជនកម្ពុជា ហើយក្រុមនេះ ក៏ពុំមានការចាត់តាំង ចេញពីអង្គការចាត់តាំងណាមួយ របស់គណបក្សប្រជាជនកម្ពុជាឡើយ។
ខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា «ដូចជម្រាបជូនខាងលើ សូមគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានី ខេត្ត ក្រសួង ស្ថាប័ន ធ្វើការតាមដាន ត្រួតពិនិត្យ និងស្នើសុំឲ្យ អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ជាធរមាន៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


