ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនជនជាតិមីយ៉ាន់ម៉ា២ នាក់ពីបទគ្រោងធ្វើឃាតទូតមីយ៉ាន់ម៉ានៅ UN
ជនជាតិមីយ៉ាន់ម៉ាពីរនាក់ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិកពីបទប៉ុនប៉ងធ្វើឃាត ឬធ្វើឲ្យរបួសធ្ងន់ធ្ងរលើឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ។
ការិយាល័យមេធាវីសហរដ្ឋអាមេរិកនៅទីក្រុងញូវយ៉កបាននិយាយថា បុរសឈ្មោះ Phyo Hein Htut និងឈ្មោះ Ye Hein Zaw បានរៀបផែនការជួលមនុស្សឲ្យវាយប្រហារលោក Kyaw Moe Tun ដើម្បីឲ្យចុះចេញពីតំណែង។
លោក Kyaw Moe Tun ឯកអគ្គរដ្ឋទូតរបស់មីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិបានរិះគន់យ៉ាងខ្លាំងពីមេដឹកនាំយោធារបស់មីយ៉ាន់ម៉ាដែលបានដណ្តើមអំណាចកាន់កាប់អំណាចដោយរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ។

ក្រោយមក យោធាមីយ៉ាន់ម៉ាបានបណ្តេញគាត់ចេញពីតួនាទីនេះ ប៉ុន្តែលោកនៅតែបន្តតំណាងឲ្យរដ្ឋាភិបាលស៊ីវិលរបស់ប្រទេសនៅអង្គការសហប្រជាជាតិដដែល។
មនុស្សរាប់រាយនាក់មានទាំងក្មេងផងត្រូវបានសម្លាប់តាមរយៈការបង្ក្រាបដោយហិង្សាលើក្រុមតវ៉ា បន្ទាប់ពីរដ្ឋប្រហារកើតឡើង។
មេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ជាច្រើនត្រូវបានចាប់ខ្លួន និងកំពុងជាប់ឃុំឃាំង។
មេធាវីសហរដ្ឋអាមេរិកលោក Audrey Strauss បាននិយាយក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃសុក្រថា ៖« Phyo Hein Htut និង Ye Hein Zaw បានរៀបចំគម្រោងធ្វើឲ្យរបួសធ្ងន់ ឬធ្វើឃាតឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិនៅក្នុងផែនការវាយប្រហារមួយលើមន្ត្រីបរទេសម្នាក់ដែលនឹងប្រព្រឹត្តនៅលើដីអាមេរិក»។
«យើងសូមកោតសរសើរចំពោះការងារមិនគិតការនឿយហត់របស់ដៃគូផ្នែកច្បាប់របស់យើងគ្រប់កម្រិតនៃរដ្ឋាភិបាលដើម្បីធានាសុវត្ថិភាពនៃទូត និងមន្ត្រីរបស់បហរទេស»។
កាលពីដើមឆ្នាំ បុរសឈ្មោះ Zaw អាយុ២៨ឆ្នាំត្រូវបានគេជឿថាបានផ្តល់ប្រាក់៤០០០ដុល្លារអាមេរិកទៅបុរសឈ្មោះ Htut អាយុ២០ឆ្នាំសម្រាប់តម្លៃធ្វើសកម្មភាពវាយប្រហារ។ អ្នករៀបគម្រោងអាក្រក់ដែលត្រូវបានចោទប្រកាន់ត្រូវគេរំពឹងថា នឹងឡើងតុលាការនៅទីក្រុងញូវយ៉កនៅថ្ងៃសុក្រក្រោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


