ព័ត៌មានជាតិ
ខេត្តតាកែវបន្សល់ទុកប្រាសាទបុរាណ ២៧ កន្លែង ខ្លះសល់តែឈ្មោះ ខ្លះសង់លើភ្នំ
លោកស្រី វ៉ែន វណ្ណា ប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ខេត្តតាកែវបានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា នៅទូទាំងខេត្តតាកែវមានប្រាសាទបុរាណទាំងអស់សរុបចំនួន ២៧ ប្រាសាទ តែនៅសល់រូបរាងតែ ១៤ ក្រៅពីនោះបាក់បែក ខ្លះសល់តែគ្រឹះនិងឈ្មោះប៉ុណ្ណោះ។
មន្រ្តីគ្រប់គ្រងផ្នែកបេតិកភណ្ឌជាតិនៅខេត្តតាកែវ លោកស្រី វ៉ែន វណ្ណាបានបន្តថា ក្នុងចំណោមប្រាសាទទាំងអស់មានប្រាសាទចំនួន ៤ ដែលបុព្វបុរសខ្មែរសាងសង់នៅលើភ្នំ មានប្រាសាទភ្នំដា ប្រាសាទភ្នំជីសូរ ប្រាសាទបាយ៉ង់ និងប្រាសាទភ្នំតាម៉ៅ។

លោកស្រីបានបន្តថា ប្រាសាទដែលមានរូបរាងត្រូវបានមន្ទីរយកចិត្តទុកដាក់អភិវឌ្ឍជួសជុលតាមដំណាក់កាល ហើយប្រាសាទដែលបាក់បែកសល់គ្រឹះនិងឈ្មោះ មន្ទីរក៏បានរៀបចំដាក់ស្លាកសម្គាល់ដើម្បីភ្ញៀវទេសចរពេលទស្សនាអាចស្វែងយល់ និងការពារប្រជាពលរដ្ឋក្នុងការទន្រ្ទានប៉ះពាល់ដល់រតនសម្បត្តិកេរ្តិ៍ដំណែលទាំងនោះ។

គួរបញ្ជាក់ថា ប្រាសាទទាំង ២៧ នៅខេត្តតាកែវ មានស្រុកគីរីវង់ចំនួន ៧ ប្រាសាទ ស្រុកទ្រាំងចំនួន ៧ ប្រាសាទ ស្រុកអង្គរបុរី ចំនួន ២ ប្រាសាទ ស្រុកសំរោងចំនួន ៥ ប្រាសាទ ស្រុកបាទីចំនួន ៥ ប្រាសាទ និងក្រុងដូនកែវ ១ ប្រាសាទ។ ក្នុងចំណោមប្រាសាទទាំងអស់នោះ ប្រាសាទមានភ្ញៀវទេសចរណ៍ទៅលេងច្រើនមានប្រាសាទភ្នំដា និងប្រាសាទភ្នំជីសូរ។
នៅអត្ថបទក្រោយ កម្ពុជាថ្មីនឹងលម្អិតឈ្មោះប្រាសាទទាំង ២៧ រួមទាំងទីតាំងប្រាសាទទាំងអស់នោះដើម្បីមិត្តអ្នកអាន សិស្សនិស្សិតអាចសិក្សាស្វែងយល់ពីកេរមរតតិដូនតានេះ ជាពិសេសអ្នកតាកែវបានស្គាល់សម្បត្តិដូនតាក្នុងខេត្តរបស់ខ្លួនផងដែរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


