សន្តិសុខសង្គម
អភិបាលខេត្តតាកែវ បញ្ជាឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បង្ក្រាបបទល្មើស Online Scam ឱ្យមានប្រសិទ្ធភាព
លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំឲ្យអាជ្ញាធរ និងកម្លាំងនៅតាមមូលដ្ឋានត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាបាននូវស្ថិរភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

ការណែនាំនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្ត ក្នុងគោលដំណងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការទប់ស្កាត់បទល្មើសនានាក្នុងមូលដ្ឋាន។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោកស្នងការ និងស្នងការរងនគរបាលខេត្ត មេបញ្ជាការ និងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ និងមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងតាកែវ លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាល ព្រមទាំងប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូប។

លោក វ៉ី សំណាង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធ ក្នុងការតាមដាន ពិនិត្យស្រាវជ្រាវ និងផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា ចំពោះទីតាំង ឬសកម្មភាពណាដែលមានការសង្ស័យពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ដែលអាចកើតមាននៅក្នុងភូមិសាស្ត្រខេត្តតាកែវ។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការបង្ក្រាប និងទប់ស្កាត់បទល្មើសអនឡាញ គឺជាការងារអាទិភាពដែលទាមទារឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ចូលរួមអនុវត្តដោយទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោក វ៉ី សំណាង ក៏បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងកម្លាំងមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ការពារសុវត្ថិភាពសង្គម និងការបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាបាននូវស្ថិរភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋទូទាំងខេត្តតាកែវ៕
អត្ថបទ៖ វីរៈ


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


