ព័ត៌មានជាតិ
ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យគម្រោងថែទាំផ្លូវជិត ១០គីឡូម៉ែត្រ នៅស្រុកសំរោង និងត្រាំកក់
ដើម្បីពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធជនបទ និងលើកកម្ពស់ការតភ្ជាប់បណ្ដាញផ្លូវសម្រាប់បម្រើដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាន គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងថែទាំខួបផ្លូវក្រាលក្រួសសចំនួន ២ខ្សែ នៅក្នុងខេត្តតាកែវ។

ការចុះពិនិត្យនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក នួន ដាញ៉ិល រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

យោងតាមមន្ត្រីជំនាញ គម្រោងថែទាំខួបផ្លូវក្រាលគ្រួសសទាំង ២ខ្សែនេះ មានប្រវែងសរុប ៩,៤០០ម៉ែត្រ ទទឹង ៤ម៉ែត្រ និងកម្រាស់ ០.២ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំសឹង្ហ ស្រុកសំរោង និងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងឱកាសចុះពិនិត្យការដ្ឋាន គណៈប្រតិភូបានពិនិត្យលើគុណភាពសំណង់ វឌ្ឍនភាពនៃការអនុវត្តគម្រោង និងការអនុវត្តតាមស្តង់ដារបច្ចេកទេស ដើម្បីធានាថា ផ្លូវដែលកំពុងថែទាំនេះ អាចប្រើប្រាស់បានយូរអង្វែង និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

គម្រោងថែទាំផ្លូវនេះ ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជនបទ ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល កាត់បន្ថយការលំបាកក្នុងការដឹកជញ្ជូនកសិផល និងជួយជំរុញសកម្មភាពសេដ្ឋកិច្ចនៅតាមសហគមន៍ឱ្យកាន់តែរីកចម្រើន។
លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនខេត្តតាកែវបានបញ្ជាក់ថា ការត្រួតពិនិត្យជាប្រចាំលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ គឺជាកត្តាសំខាន់ក្នុងការធានាគុណភាពសំណង់ និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងគោលនយោបាយអភិវឌ្ឍជនបទប្រកបដោយចីរភាព៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


