Connect with us

KPT+

​ទៅ​សម្ភាសន៍​សុំ​ទិដ្ឋាការ​នៅ​ស្ថានទូត​​ កុំ​ប្រហែស​ធ្វើ​កំហុស​៥យ៉ាង​នេះ​ឲ្យ​​​សោះ

បានផុស

នៅ

ដើម្បី​បង្កើន​ឱកាស​ក្នុង​ការ​ទទួល​បាន​ទិដ្ឋាការ​ពិបាកៗ សូម​រៀន​ជាមុន​ពី​កំហុស​ទូទៅ ​របស់​បេក្ខជន​ ដែល​ជារឿយៗ​បាន​ប្រហែស​ធ្វើ​ឲ្យ​ធ្លាក់​ក្នុង​អំឡុង​ពេល​សម្ភាសន៍​សុំ​វីសា​ទៅ​អាមេរិក អឺរ៉ុប។ល។

១. ភាព​យឺតយ៉ាវ

នៅ​ពេល​ណាត់​ជួប​សម្ភាសន៍​ទិដ្ឋាការ​ នៅ​ស្ថានទូត​ឬ​ស្ថានកុងស៊ុល​ណាមួយ​ គេ​នឹង​ប្រាប់​អំពី​កាល​បរិច្ឆេទ​និង​ពេល​វេលា​ពិតប្រាកដ​មិនខាន។ ទស្សនៈ​អាក្រក់​មួយ​សម្រាប់​បេក្ខជន​គឺ​ការ​ធ្វេសប្រហែស ​ពី​ភាព​យឺតយ៉ាវ​លើ​ការ​ណាត់​ជួប។

ផ្ទុយ​ទៅ​វិញ​ ព្យាយាម​ទៅ​ដល់​ស្ថានទូត ​ឬ​ស្ថាន​កុងស៊ុល​ ដែល​អ្នក​សម្ភាសន៍ ​យ៉ាង​ហោច​ណាស់ ១៥ ឬ ២០ នាទី​មុន។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យអ្នក​ស្ងប់​អារម្មណ៍​ និង​បន្ធូរ​អារម្មណ៍​ ពេល​ផ្ដល់​ចម្លើយ​ដល់​សំណួរ ​ក្នុង​ពេល​សម្ភាសន៍។

២. ចម្លើយ​មិន​សមរម្យ

ធាតុ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យមន្ត្រី​ទិដ្ឋាការ​ មិន​យក​ចិត្ត​ទុក​ដាក់​លើ​ពាក្យ​សុំ ​របស់​អ្នក ​គឺមិន​បាន​រៀបចំ​ចម្លើយ​ក្នុង​ការ​សម្ភាសន៍។ អ្នក​មិន​អាច​ទស្សន៍ទាយ​បាន​ទេ​ថា​ តើ​សម្ភាសន៍​ទិដ្ឋាការ ជាមួយ​មន្ត្រី​ទិដ្ឋាការ​យ៉ាង​ម៉េច​ខ្លះ។ ហើយ​អ្នក​ក៏​មិន​បាន​ដឹង​ថា ​នឹង​ទទួល​បាន​សំណួរ​អ្វី​ខ្លះ​ នោះ​ហើយ​ជា​ហានិភ័យ​ក្នុង​ការ​ផ្ដល់​ចម្លើយ​មិន​សមរម្យ។

ត្រូវ​រៀប​ចំ​ផែនការ​ នៅ​ក្នុង​ចម្លើយ​ឲ្យ​បាន​ត្រឹមត្រូវ​ មុន​ពេល​កំណត់​ថ្ងៃ​សម្ភាសន៍​ទិដ្ឋាការ។

៣. រំលង​សំណួរ​ឬ​ផ្ដល់​ចម្លើយ​មិន​ពិត​

រាល់​ពេល​ដែល​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ ការ​សម្ភាស​គឺ​គ្រាន់​តែ​ជា​មធ្យោបាយ​មួយ​ផ្នែក​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​សិន​ព័ត៌មាន​ ដែល​បាន​សរសេរ​នៅ​ក្នុង​ទម្រង់​ពាក្យ​សុំ​ទិដ្ឋាការ​មិន​ត្រឹមត្រូវ​ អ្នក​នឹង​មាន​ផល​វិបាក។

ដូចគ្នា​នេះ​ផង​ដែរ ​ការ​ផ្ដល់​ព័ត៌មាន​ក្លែងក្លាយ ​មិន​បាន​ផ្ដល់​លទ្ធផល​ល្អ​នោះ​ទេ ​ព្រោះ​ការិយាល័យ​ការ​ទូត ​នឹង​ត្រួតពិនិត្យ​រាល់​ព័ត៌មាន​ទាំងអស់​ ដែល​អ្នក​ផ្ដល់​ក្នុង​ពេល​សម្ភាសន៍​និង​ក្នុង​ទម្រង់​ពាក្យ​សុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៤. តុបតែង​ខ្លួន​មិន​សមរម្យ

កំឡុង​ពេល​សម្ភាសន៍ ​ត្រូវ​ពិនិត្យ​មើល​សំលៀកបំពាក់ ​ស្បែកជើង​ ការ​តុបតែង​ ចរិត​លក្ខណៈ​រាងកាយ​ សូម្បី​តែ​បរិមាណ​ទឹក​អប់​ដែល​អ្នក​បាន​បាញ់​លើ​ដង​ខ្លួន។

ចងចាំ​ថា​ ចំណាប់​អារម្មណ៍​ទី​មួយ​គឺ​ជា​អ្វីៗ​គ្រប់យ៉ាង​ ហើយ​ជា​ធម្មតា ​អ្នក​មិន​អាច​មាន​ឱកាស​ទីពីរ​ ដើម្បី​​ទុក​ចំណាប់​អារម្មណ៍​ដំបូង​ឡើយ។

ការ​តុបតែង​ខ្លួន​និង​ក្លិន​ទឹក​អប់​ ក៏​ជា​ធាតុផ្សំ​​ក្នុង​ការ​បន្សល់​ទុក​ចំណាប់​អារម្មណ៍​ល្អ​ ពី​បេក្ខជន​ផង​ដែរ។

៥. ឯកសារ​អម​ដែល​មិន​ពេញ​លក្ខណៈ

ត្រូវ​ប្រាកដ​ថា ​ឯកសារ​ភ្ជាប់​ជាមួយ​ពាក្ស​សុំ ​គឺ​មាន​គ្រប់គ្រាន់​រាល់​តម្រូវការ​របស់​ស្ថានទូត​​ចង់​បាន។ ទោះ​យ៉ាងណា ​ក៏​ត្រូវ​ដឹង​ថា​ឯកសារ​ណា​ដែល​ការ​ទូត​ទទួល​ស្គាល់ ​ថា​ជា​ភស្តុតាង​អម​ទៅ​ជាមួយ​បាន។

យ៉ាង​ហោច​ណាស់ ​មួយ​ថ្ងៃ​មុន​ពេល​សម្ភាសន៍​ ត្រូវ​ឆ្លង​កាត់​ការ​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ប្រាកដ​ថា ​អ្នក​មិន​បាន​ភ្លេច​ឯកសារ​ណា​មួយ​ឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាសេដ្ឋី​ក្មេង​ជាងគេ​បង្អស់​របស់​រាជាណាចក្រ​ថៃ លោក TOB ស្ថាបនិក​អាហារ​សម្រន់ ថៅកែណយ

ចុចអាន៖ប្រវត្តិ​ត្បូងពេជ្រ​ដែល​មាន​ជាប់​បណ្ដាសា​​ សឹង​មិន​គួរ​ឲ្យ​ជឿ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៥ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម