ព័ត៌មានជាតិ
ក្រុមអ្នកលេងល្បែងស៊ីសង ១៤ នាក់ ដែលល្មើសវិធានការ ត្រូវបញ្ជូនទៅតុលាការ នាព្រឹកនេះ
មនុស្ស១៤នាក់ ដែលជួបជុំគ្នាលេងល្បែងស៊ី ល្មើសនឹងវិធានការសុខាភិបាល និងសេចក្ដីណែនាំរបស់អាជ្ញាធរ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នឹងត្រូវបញ្ជូនខ្លួន ទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់ នៅព្រឹកថ្ងៃច័ន្ទនេះ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនសង្ស័យចំនួន១៤នាក់ ក្នុងករណីល្មើស នឹងវិធានការរបស់ក្រសួងសុខាភិបាល នៃច្បាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ និងការបើកលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់មាន់ តាមអនឡាញ, ភ្នាល់ឡូតូតាម អនឡាញ, និងលេងអាប៉ោង) បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ។ លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ នឹងបញ្ជូនខ្លួនជនសង្ស័យទាំង១៤នាក់នេះ ទៅតុលាការនៅព្រឹកនេះ។

គួររំលឹកថា ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដឹកនាំដោយគណបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ និងលោកវរសេនីយ៍ឯក ទៀង ចន្ទសារ អធិការនៃអធិការដ្ឋាន រួមទាំងកម្លាំងចម្រុះខណ្ឌប៉ុស្តិ៍ បានធ្វើការចុះបង្រ្កាបជាក់ស្ដែង ករណីលបលួចបើកល្បែងស៊ីសងខុសច្បាប់ ខុសនឹងវិធានការដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅចំណុចតារាងបាល់ទះមួយកន្លែង ស្ថិតនៅដីឡូត៍លេខ០៥ ផ្លូវលេខ៩៨ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានបើកល្បែងជល់មាន់តាមអនឡាញ និងចាក់ល្បែងអាប៉ោង។

ជាលទ្ធផល នៃកិច្ចប្រតិបត្តិការ បានធ្វើការឃាត់ខ្លួនជាក់ស្ដែង មនុស្សសរុប ចំនួន៣១នាក់។ ក្នុងនោះស្រី ២នាក់ និងដកហូតបាន វត្ថុតាងយកមករក្សាទុករួមមាន :
– ម៉ូតូចំនួន ចំនួន១៤គឿង
– ម៉ូតូកង់បីចំនួន ១គឿង
– កង់ចំនួន ១គ្រឿង
– ទូរទស្សន៍ ចំនួន៤គ្រឿង និងលុយមួយចំនួនផងដែរ។
បន្ទាប់មកនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ និងមានការអនុញ្ញាតពីលោក សេង ហៀង ជាព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ធ្វើការកសាងនីតិវិធី បញ្ជូនជនសង្ស័យ ចំនួន១៤នាក់ ទៅតុលាការ ដើម្បីចាត់ការបន្ត។

ពួកគេទាំង១៤នាក់នោះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដែលរួមមាន៖
-អ្នកបើកភ្នាល់ឡូតូអនឡាញ ចំនួន២នាក់
-អ្នកបើកភ្នាល់ជល់មាន់ អនឡាញតាមទូរទស្សន៍ ម្នាក់
-អ្នកបាញ់អាប៉ោង ម្នាក់
-រួមទាំងមនុស្ស ចំនួន១០នាក់ទៀត ដែលលេងល្បែងស៊ីសង។
ចំណែកមនុស្ស ចំនួន១៧នាក់ផ្សេងទៀត ដែលជាអ្នកឈរមើលហែរហម នៅក្នុងទីតាំងលេងល្បែងខាងលើ ត្រូវបានធ្វើការអប់រំ និងផាកពិន័យតាមអន្តរកាល នៃមាត្រា១៩ នៃច្បាប់ប្រយុទ្ធប្រឆាំងនិងកូវីដ និងមានការធ្វើលិខិតធានាពីឪពុក-ម្តាយ និងអាណាព្យាបាល ឲ្យត្រឡប់ទៅផ្ទះវិញ៕ (ដោយ)៖ ឃួន សុភ័ក្រ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


