ព័ត៌មានជាតិ
ដំណឹងល្អ! ក្រុមហ៊ុនមួយ ប្រកាសជួយរកទីផ្សារ កសិផលគ្រប់ប្រភេទ ឲ្យកសិករ
នេះពិតជាដំណឹងដ៏មួយ ដែលវិស័យឯកជន បានបង្កើតកម្មវិធីមួយ ដើម្បីចូលរួមចំណែកជួយទៅ ដល់ប្រជាកសិករដែលមានដំណាំកសិផលគ្រប់ប្រភេទ នៅទូទាំងប្រទេសកម្ពុជា ហើយកំពុងជួបការលំបាក នៅក្នុងការលក់កសិផលរបស់ខ្លួន ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ក្រុមហ៊ុនវីរៈ ប៊ុនថាំ បានប្រកាសបង្កើតកម្មវិធីមួយ ដើម្បីចូលរួមចំណែកជួយទៅដល់ប្រជាកសិករ ដែលមានដំណាំកសិផល ក្នុងការធ្វើអាជីវកម្ម ដោយពុំមានការយកចំណេញ។ ក្នុងនោះ ក៏មានទាំងការប្រមូលទិញនូវផល្លានុផល ដែលប្រជាកសិករពិបាក ក្នុងការរកទីផ្សារលក់ចេញផងដែរ។ ចំណែកប្រជាពលរដ្ឋ ដែលចង់បញ្ជាទិញកសិផលទាំងនោះ អាចបញ្ជាទិញតាមរយៈ APP VTENH ដោយមានការដឹកជញ្ជូនដល់ផ្ទះ ដោយឥតគិតថ្លៃ គ្របដណ្ដប់ទូទាំងប្រទេស។
លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៧ ខែសីហានេះថា គិតមកដល់ពេលនេះ ក្រុមហ៊ុនរបស់លោក បានជួយលក់កសិផល របស់ប្រជាកសិករបានចំនួន៣តោនហើយ។ លោកថា ជាការផ្ដើមដំបូង គឺតាមផែនការ របស់ក្រុមហ៊ុនលោក ក្នុង១ថ្ងៃ ចង់លក់មៀនឲ្យប្រជាកសិករ ចំនួន២តោន តែពួកគាត់បេះមិនទាន់ ដោយសារមានការបញ្ជាទិញពីប្រជាពលរដ្ឋច្រើន។

លោកឧកញ៉ា សួរ វីរៈ បានថ្លែងឲ្យដឹងបន្តថា ក្រុមហ៊ុនរបស់លោក បានជួយសម្រួលនៅក្នុងការដឹកជញ្ជូន ដោយឥតគិតថ្លៃ ចាប់តាំងពីចម្ការរបស់ប្រជាកសិករ រហូតដល់ផ្ទះរបស់ប្រជាពលរដ្ឋ ដែលជាអ្នកទិញតែម្ដង។ អ្នកជំនួញរូបនេះ បានបញ្ជាក់ទៀតថា «កម្មវិធីហ្នឹង គឺយើងអត់សំដៅតែមៀនទេ ឲ្យតែជាកសិផល ដែលប្រជាពលរដ្ឋមានដូចជា ឥឡូវខាងមណ្ឌលគិរីហ្នឹង មានផ្លែក្រូចវល្លិ៍ ហើយនិងផ្លែប៊ើ មានន័យថា តំបន់ណា៎ គាត់អាចដាំដុះកសិផលបាន គាត់អាចទាក់ទង មកក្រុមហ៊ុនទៅ ក្រុមហ៊ុននឹងជួយរកទីផ្សារជូនគាត់»។

តាមអគ្គនាយក ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស គឺគម្រោងកម្មវិធីជួយទៅដល់ប្រជាកសិករនេះ នឹងត្រូវធ្វើជារៀងរហូត។ «បាទយើងនៅតែបន្តជួយ! គម្រោងកម្មវិធីនេះ គឺយើងធ្វើជានិរន្ត៍តែម្ដង ហើយសង្ឃឹមថា អាចជំរុញឲ្យប្រជាពលរដ្ឋ ដែលគាត់មានដីទំនេរហ្នឹង គាត់អាចចាប់ផ្ដើមដាំជាកសិផលផ្សេងៗ ដែលផ្ទះក៏បានដែរ ហើយពេលគាត់មាន ដោយសារក្រុមហ៊ុនយើង មានសាខាគ្រប់ស្រុក គ្រប់តំបន់តូចៗដែរ អញ្ចឹងនៅពេលដែលគាត់មាន គាត់អាចទៅទាក់ទង នៅសាខាវីរៈប៊ុនថាំទៅ គាត់យកផលិតផលហ្នឹង មកឲ្យក្រុមហ៊ុន នោះក្រុមហ៊ុននឹងទិញពីគាត់ ហើយដឹកជញ្ជូន មកទីផ្សារនៅភ្នំពេញ ហើយយើងមិនលក់តែទីផ្សារនៅភ្នំពេញទេ គ្រប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស គាត់អាចកម្ម៉ង់បាន ឧទាហរណ៍ថា ខែមៀនឥឡូវ យើងយកពីប៉ៃលិន និងបាត់ដំបង ប្រជាពលរដ្ឋខ្លះ គាត់នៅព្រៃវែង ស្វាយរៀង នៅខាងកោះកុងឯណោះ ក៏គាត់កម្ម៉ង់ អញ្ចឹងយើងដឹកជូន ទៅដល់ផ្ទះគាត់តែម្ដង»។ នេះជាការបញ្ជាក់បន្ថែមពីលោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស។
គួរកត់សម្គាល់ថា ប្រជាកសិករមួយចំនួន បានត្អូញត្អែរអំពីការពិបាក នៅក្នុងការលក់កសិផលរបស់ខ្លួន ជាពិសេសផ្លែមៀន និងតាង៉ែនតែម្ដង ដែលដល់ពេលប្រមូលផលហើយ មិនអាចលក់ចេញបាន ដោយសារតែប្រទេសថៃ បានបិទមិនឲ្យនាំចូល ខណៈប្រទេសនេះ កំពុងរងការរាតត្បាត នៃជំងឺកូវីដ-១៩ និងរបាំងភូត គាមអនាម័យ៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ