ព័ត៌មានអន្ដរជាតិ
មេបញ្ជាការក្រុមតាលីបង់ ជាអ្នកទោសដែលអាមេរិក ដោះលែងពីគុកយោធា Guantanamo
មេបញ្ជាការក្រុមតាលីបង់ ដែលគេឃើញនៅក្នុងសុន្ទរកថាជ័យជម្នះ ពីខាងក្នុងវិមានប្រធានាធិបតីនៅទីក្រុងកាប៊ុល គឺត្រូវបានដោះលែងពីពន្ធនាគារ Guantanamo បន្ទាប់ពីសន្យាដល់អាជ្ញាធរថា គាត់នឹងវិលត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញ ដើម្បីមើលថែឪពុករបស់ខ្លួន ដែលកំពុងមានជំងឺ។

ជនជ្រុលនិយមរូបនេះ ស្ថិតក្នុងចំណោមក្រុមអ្នកប្រយុទ្ធកាន់កាំភ្លើង ដែលបានធ្វើសន្និសីទសារព័ត៌មានអបអរសាទរកាលពីថ្ងៃអាទិត្យ ប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតី Ashraf Ghani ភៀសខ្លួនចេញពីប្រទេស ចំពេលមានភាពវឹកវរ។
ក្រុមអ្នកជំនាញបានកំណត់អត្តសញ្ញាណគាត់ថា មានឈ្មោះ Gholam Ruhani ដែលជាអតីតអ្នកជាប់ឃុំនៅ Gitmo។ គាត់ត្រូវបានមន្រ្តីអាមេរិកចោទប្រកាន់ថា ជាភ្នាក់ងារសន្តិសុខយូរអង្វែងរបស់ក្រសួងស៊ើបការណ៍សម្ងាត់ក្រុមតាលីបង់ ហើយមានទំនាក់ទំនងគ្រួសារជិតស្និទ្ធ ជាមួយឥស្សរជនជាន់ខ្ពស់របស់ខ្លួន។

លោក Ruhani បានបង្ហាញប្រាប់ Al Jazeera កាលពីថ្ងៃអាទិត្យថា គាត់បានជាប់គុកអស់រយៈពេល ៧ ឆ្នាំនៅគុកយោធាមានមូលដ្ឋានក្នុងប្រទេសគុយបា ដែលគុកនេះត្រូវបានបង្កើតឡើងកាលពីជិតពីរទសវត្សរ៍មុន ដើម្បីដាក់ភេរវករ គ្រោះថ្នាក់បំផុតនៅលើពិភពលោក។
ឯកសាររបស់ក្រសួងការបរទេសអាមេរិក ដែលមើលឃើញដោយ DailyMail.com បានបញ្ជាក់ថា លោក Ruhani ដែលជាអ្នកជាប់ឃុំលេខ ៣ គឺជាអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសដំបូងបំផុតនៅឈូងសមុទ្រ Guantanamo ប៉ុន្តែបានកត់ត្រាថា គាត់បានចំណាយពេល ៥ ឆ្នាំនៅទីនោះចាប់ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៧។

ឯកសារទាំងនោះក៏បានបង្ហាញផងដែរថា លោក Ruhani បានធានានូវសេរីភាព ដោយប្រាប់ក្រុមប្រឹក្សាត្រួតពិនិត្យរដ្ឋបាលថា គាត់គឺជាអ្នកលក់ដូរធម្មតា ដែលបានជួយជនជាតិអាមេរិក។
ថ្វីបើត្រូវបានវាយតម្លៃថាជាការគំរាមកំហែងសន្តិសុខកម្រិតមធ្យមក៏ដោយ ក៏ឯកសារមួយនៅខែមីនាឆ្នាំ ២០០៧ និយាយថា លោក Ruhani បានបន្តទទូចថា គាត់មិនដែលឮពីក្រុមអាល់កៃដាទេ មុនថ្ងៃទី១១ខែកញ្ញា ហើយគ្រាន់តែចូលរួមជាមួយក្រុម តាលីបង់ ដើម្បីបានរស់ប៉ុណ្ណោះ។

គាត់អះអាងថា “បំណងតែមួយគត់” របស់គាត់គឺចង់វិលត្រឡប់ទៅអាហ្វហ្គានីស្ថានវិញ និងជួយឪពុករបស់គាត់ដែលឈឺ ហើយបើកហាងលក់ឧបករណ៍ផ្ទះបាយនៅទីក្រុង កាប៊ុល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ស្រ្តីអាហ្វហ្គានីស្ថាន ប្រឈមគ្រោះថ្នាក់បំផុត ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


