ព័ត៌មានជាតិ
មានផ្ទៃពោះជាង២ខែ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនព្រោះខូចចិត្តនឹងប្តី
ស្ត្រីម្នាក់ដើរយំឡើងលើស្ពានជ្រោយចង្វារដើម្បីលោតទឹកសម្លាប់ខ្លួនតែត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ទាន់ពេលវេលា បង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះរូបនោះបានជិះម៉ូតូកង់បីមួយគ្រឿងមកឈប់លើស្ពានជ្រោយចង្វារ ពេលដែលចុះពីលើម៉ូតូកង់បីហើយស្ត្រីរូបនោះបានដើរយំឡើងលើស្ពានដល់ពាក់កណ្តាលស្ពានក៏មានបំណងបម្រុងលោតទឹកសម្លាប់ខ្លួន តែខណៈនោះក៏ត្រូវបានប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរនាំគ្នាឈប់យានយន្តស្ទុះចុះចាប់ឃាត់នាងទាន់ពេល រួចក៏នាំគ្នាបណ្តើរនាងឲ្យចុះមកក្រោមវិញ ព្រមសួរនាំទៅនាងបានប្រាប់ថា នាងឈ្មោះ ស្រះ ល័ក្ខ អាយុជាង២០ឆ្នាំ មានផ្ទៃពោះ២ខែ សព្វថ្ងៃស្នាក់នៅម្តុំកាំកូស៊ីតធី និងមានស្រុកកំណើតនៅខេត្តតាកែវ។ មូលហេតុដែលធ្វើឲ្យនាងមកលោតទឹកសម្លាប់ខ្លួននេះ ដោយសារតែនាងពិបាកចិត្តនឹងប្ដីរបស់ខ្លួន។ តែនាងមិនបានបញ្ជាក់ពីមូលហេតុដែលប្តីនាងធ្វើឲ្យខូចចិត្តនោះទេ។

បន្ទាប់ពីអ្នកជិតខាងបានលួងលោមនាងចុះមកក្រោមរួចផុតពីការប៉ុនប៉ងសម្លាប់ខ្លួនហើយនោះ នាងក៏បានជិះម៉ូតូឌុបត្រឡប់ទៅផ្ទះវិញតែម្ដង៕
អត្ថបទ ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


