សន្តិសុខសង្គម
នារីវ័យ ២៥ ឆ្នាំ លោតសម្លាប់ខ្លួនលើស្ពានកោះនរា យប់មិញ ពេលនេះសពអណ្ដែតហើយ
សពនារីរងគ្រោះ វ័យ ២៥ ឆ្នាំ ដែលលោតទឹកសម្លាប់ខ្លួន កាលពីយប់ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥ ម្សិលមិញ ពេលនេះបានអណ្ដែតហើយ ដោយប្រជាពលរដ្ឋប្រទះឃើញតាមដងទន្លេ ក្បែរកោះពេជ្រ។

ករណីនេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ និង ៣០ នាទីព្រឹក ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ នៅចំណុចក្រោមស្ពានព្រះមុន្នីវង្សថ្មី សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សពមានឈ្មោះ ស្រី រ៉ាត់ អាយុ ២៥ ឆ្នាំ ស្រុកកំណើតនៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
តាមប្រភពព័ត៌មានប្រជាពលរដ្ឋបានឲ្យដឹងថា គេឃើញសាកសពអណ្ដែតតាមមាត់ទន្លេក្បែរច្រាំង កៀកតំបន់កោះពេជ្រ ខណៈនោះ ពលរដ្ឋប្រញាប់រាយការណ៍ជូនសមត្ថកិច្ច។ នៅពេលកម្លាំងជំនាញមកដល់ បានហៅទូកប្រជានេសាទចេញទូក ដើម្បីអូសទៅក្រោមស្ពានព្រះមុន្នីវង្សថ្មី រួចស្រង់ឡើងមកលើគោក។ បច្ចុប្បន្ន សព ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ