សន្តិសុខសង្គម
ករណីបាញ់សម្លាប់ខ្លួននៅជិតផ្លូវ ៦០ ម៉ែត្រ ជនរងគ្រោះជាអតីតមន្ត្រីនគរបាល និង មានជំងឺបាក់ទឹកចិត្ត
អតីតមន្រ្តីនគរបាលម្នាក់ មានជំងឺបាក់ទឹកចិត្ត និង ជំងឺប្រចាំកាយ បានសម្រេចចិត្តយកកាំភ្លើងបាញ់បញ្ចប់ជីវិតខ្លួនឯង ស្លាប់ក្រោយផ្សាររាត្រី ៦០ ម៉ែត្រ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ និង ២០ នាទីព្រឹក ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ ស្ថិតក្បែរផ្លូវ ៦០ ម៉ែត្រ (ក្រោយផ្សាររាត្រី ៦០ ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីសាច់ញាតិបានលើកឡើងថា បុរសវ័យចំណាស់ខាងលើនេះ មានជំងឺប្រចាំកាយ ក៏ដូចមានជំងឺបាក់ទឹកចិត្តថែមទៀត។ មុនពេលជនរងគ្រោះជិះម៉ូតូអាគុយចេញមកក្រៅ គាត់បានសរសេរសំបុត្រផ្ដាំផ្ញើ ឲ្យអ្នកផ្ទះចាំយកសពរបស់គាត់ធ្វើបុណ្យឲ្យផង រួចក៏ជិះចេញមកក្រៅបាត់តែម្តង។ រហូតទាល់តែមានសមត្ថកិច្ចទាក់ទងមក ទើបគាត់មកដល់ឃើញឪពុករបស់ខ្លួនស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកោសល្យវិច័យបានចុះមកធ្វើការត្រួតពិនិត្យ និង ធ្វើលិខិតប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


