Connect with us

សន្តិសុខសង្គម

ជនបរទេសម្នាក់ លោតសម្លាប់ខ្លួនពីលើអគារជួល ១ កន្លែង ក្នុងមូលដ្ឋានបឹងកេងកង

បានផុស

នៅ

ប្រទះឃើញសពបុរសជនជាតិបរទេសម្នាក់ លោតសម្លាប់ខ្លួនពីលើអគារអាផាតមិន យីហោ «Bellavita» ១ កន្លែង ស្លាប់ក្បែរម៉ាស៊ីនភ្លើង ក្នុងមូលដ្ឋានបឹងកេងកង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីលោតសម្លាប់ខ្លួននេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ នៅចំណុចអាផាតមិន យីហោ «Bellavita» លើបណ្តោយផ្លូវលេខ ៥៧ កែងផ្លូវ ២៧៨ ក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីពលរដ្ឋ បានឲ្យដឹងថា កាលពីវេលាម៉ោង ៥ ទៀបភ្លឺ គាត់បានមករៀបចំ ដើម្បីបើកតូបលក់កាហ្វេដូចសព្វមួយដង។ លុះគាត់រៀបចំតូបរួចរាល់ ដល់វេលាម៉ោងប្រហែលជាង ៦ ព្រឹក ក៏បានដើរយកកាហ្វេឲ្យភ្ញៀវដែលកុម្ម៉ង់ ដោយបានឆ្លងកាត់នៅចំណុចកើតហេតុ។ ភ្លាមៗ នោះ ស្រាប់តែប្រទះឃើញជនជាតិបរទេសម្នាក់ ស្លៀកកន្សែង ស្លាប់ក្បែរម៉ាស៊ីនភ្លើងរបស់អគារអាផាតមិនខាងលើ។ ខណៈនោះ ប្រជាពលរដ្ឋ ក៏បានទំនាក់ទំនងទៅកាន់មន្រ្តីមូលដ្ឋាន ដើម្បីចុះមកទីតាំងកើតហេតុអន្តរាគមន៍តែម្តង។

ដោយឡែកបើតាមប្រភពពីនគរបាល បានឲ្យដឹងថា យោងតាមកាមេរ៉ាសុវត្ថិភាព គឺជនជាតិបរទេសខាងលើ បានលោតសម្លាប់ខ្លួន តាំងពីវេលាម៉ោង ៣ ទៀបភ្លឺ មកម្ល៉េះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមជាមួយមន្រ្តីជំនាញចក្ខុកោសល្យវិច័យ បានចុះត្រួតពិនិត្យ រួចយកសពទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម