ព័ត៌មានជាតិ
ពីរនាក់ពូក្មួយដេកស្លាប់ ក្នុងផ្ទះដោយខ្វះខ្យល់អុកស៊ីសែន
បុរសពីរនាក់ពូនិងក្មួយ បានដេកស្លាប់ក្នុងផ្ទះជាមួយគ្នា ដោយខ្វះខ្យល់អុកស៊ីសែន។ ហេតុការណ៍នេះ កើតឡើងនៅវេលាថ្ងៃត្រង់ កាលពីថ្ងៃទី១៨ ខែសីហា ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
សពជនរងគ្រោះទាំងពីរគឺទី១ឈ្មោះ ង៉ែត ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាពូនិងជាម្ចាស់យានដ្ឋានជួសជុលរថយន្ត និងបុរសជាក្មួយប្រុស ឈ្មោះ ងួន ណែត អាយុ១៧ឆ្នាំ។

តាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី ជា រតនា នាយនគរបាលប៉ុស្តិចាក់អង្រែលើបានឲ្យដឹងថា ដើមហេតុដំបូងគឺឈ្មោះ ហល ម៉ន ភេទប្រុស ជាកូនជាងជួសជុលរថយន្តមិនឃើញពីរនាក់ មានិងក្មួយ មកយានដ្ឋាន ក៏បានខលតាមទូរសព្ទហៅតែមិនលើកជាច្រើនសារ ក៏សម្រេចចិត្តមកដល់ផ្ទះ ដែលអ្នកទាំងពីរដេក ប៉ុន្តែទោះជាស្រែកហៅយ៉ាងណាក៏មិនបើកទ្វារ។បន្ទាប់មកកូនជាងនិងប្រជាពលរដ្ឋក្បែរខាងបានយកម៉ូទ័រកាត់គន្លឹះទ្វារចូលទៅក្នុងផ្ទះក៏ប្រទះឃើញ ង៉ែត ឧត្តម ដេកស្លាប់ផ្កាប់មុខនៅលើគ្រែចំណែក ងួន ណែត ដេកស្លាប់លើអង្រឹងធ្លាក់ក្បាលមកក្រោម។


លោកនាយប៉ុស្តិបានបន្តថា ការស្លាប់របស់ជនរងគ្រោះ គឺដោយសារថប់ដង្ហើមខ្វះអុកស៊ីសែន(បញ្ឆេះម៉ាស៊ីនភ្លើង)។ នគរបាលបានបញ្ជាក់ច្បាស់ថា សពជនរងគ្រោះទាំងពីរនាក់ពូនិងក្មួយគឺពុំមែនស្លាប់ដោយករណីឃាតកម្មនោះទេ៕
អត្ថបទ៖ នរា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៨ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី