សន្តិសុខសង្គម
លោកយាយវ័យ៧៣ឆ្នាំម្នាក់ ដេកស្លាប់ក្នុងផ្ទះម្នាក់ឯង៣ថ្ងៃទើបភ្ញាក់ផ្អើល
លោកយាយចំណាស់ម្នាក់ ត្រូវបានប្រទះឃើញ ដេកស្លាប់ ក្នុងបន្ទប់ផ្ទះល្វែងមួយកន្លែង បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតជាប់នឹងផ្សារ ស្ទឹងមានជ័យថ្មី ក្នុងក្រុម៤ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកយាយរងគ្រោះ មានឈ្មោះ សេង ហ៊ាង អាយុ៧៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅចំណុចកើតហេតុ ។ លោកយាយស្នាក់នៅ តែម្នាក់ឯង មកជាច្រើនឆ្នាំហើយ ដោយលោកយាយជាស្ត្រីចំណាស់ម៉េម៉ាយកូន១ ហើយកូនស្រី បានបែកការរស់នៅជាមួយគ្នាជាច្រើនឆ្នាំកន្លងទៅហើយ ។

យោងតាមប្រភពព័ត៌មានពីអ៊ុប្រុសម្នាក់ ដែលជាពលរដ្ឋជិតខាងនឹងគ្នា បានអោយដឹងថា ៖ ដោយមានមានការងឿងឆ្ងល់ និងសង្ស័យត្រង់ ក្នុងរយះពេល៣ថ្ងៃក្រោយមកនេះ មិនឃើញលោកយាយចេញពីក្នុងលំនៅឋាន មកក្រៅសោះ ក៏លោកអ៊ុប្រុសដដែល បានរាយការណ៍ជូនមេភូមិដើម្បីសុំអោយជួយអន្តរាគមន៍ ក្រែងលោកយាយមានបញ្ហាអ្វីនៅខាងក្នុង ។
បន្ទាប់ពីទទួលបានព័ត៌មានហើយនោះ លោកប្រធានភូមិ បានរាយការណ៍បន្តជូនសមត្ថកិច្ចមូលដ្ឋាន នឹងបានទំនាក់ទំនងជាងអោយទៅជួយកាត់សោរទ្វារ ។ លុះពេលកាត់ចូលទៅខាងក្នុងបានហើយនោះ ក៏ប្រទះឃើញ លោកយាយចំណាស់ខាងលើ ដេកស្លាប់លើគ្រែក្នុងបន្ទប់តែម្តងទៅ ។

ក្រោយដឹងថា ស្លាប់ហើយនោះ សមត្ថកិច្ចបានពិនិត្យមើលទីតាំងកើតហេតុ និងសាកសពរួចមក ឃើញថា ជនរងគ្រោះ គឺដេកស្លាប់តែម្នាក់ឯងប៉ុណ្ណោះ ព្រោះផ្ទះកើតហេតុ ជាប់សោរពីខាងក្នុង ប៉ុន្តែនេះគ្រាន់ជាការសន្និដ្ឋានដំបូងរបស់នគរបាលមូលដ្ឋានជាជំហានបឋម រងចាំនគរបាលជំនាញផ្នែកកោសល្យវិច្ច័យ មកធ្វើការពិនិត្យអោយបានច្បាស់លាស់សិន ដើម្បីកំណត់បាន១០០ភាគរយ ថាជាករណីអ្វី ។

ជុំវិញករណីនេះដែរ តាមការអោយដឹង ពីនារីជាចៅបង្កើតម្នាក់របស់លោកយាយរងគ្រោះអោយដឹងថា ៖ លោកយាយរបស់ខ្លួនបានរស់នៅតែម្នាក់ឯង ប្រមាណ២ឆ្នាំហើយ ។ ហើយនាងតែងឧស្សាហ៍ចេញចូលទៅមើលលោកយាយជាបន្តបន្ទាប់ផងដែរ ដោយសារតែស្ត្រីជាម្តាយ ដែលត្រូវជាកូនស្ត្រីជារងគ្រោះ មានបញ្ហាមិនចុះសម្រុងគ្នាឡើយ ៕
អត្ថបទ៖ លីហេង


-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


