សន្តិសុខសង្គម
ជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់ខុនដូ The Peninsula ខណៈសន្តិសុខព្យាយាមលាក់បាំងព័ត៌មាន
បុរសជាជនបរទេសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើពូកក្នុងបន្ទប់ខុនដូ The Peninsula ស្ថិតលើផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីវេលាម៉ោងប្រហែល៨យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។

យោងតាមប្រភពព័ត៌មាន បុរសបរទេសនោះត្រូវបានគេឃើញដេកស្លាប់លើពូក ដោយស្លៀកតែខោក្នុង (លីអូ) ប៉ុណ្ណោះ។ ហេតុការណ៍នេះកើតឡើងនៅជាន់ទី១៧ នៃអគារខុនដូ ហើយបានបង្កការភ្ញាក់ផ្អើលដល់អ្នកស្នាក់នៅ និងបុគ្គលិកសន្តិសុខ និតរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។

បន្ទាប់ពីទទួលបានការរាយការណ៍ មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានទៅដល់ទីតាំង ហើយបានទាត់ទងទៅនគរបាលជំនាញកោសល្យវិច័យចុះមកធ្វើការត្រួតពិនិត្យ និងស្វែងរកមូលហេតុនៃការស្លាប់។ ក្នុងហេតុការអ្នកស្លាប់នៅក្នុងខុនដូ ក្រុមសន្តិសុខដែលយាមកាមនៅកន្លែងកើតហេតុ បានព្យាយាមលាក់បាំងព័ត៌មាន ដោយព្យាយាមឆក់ទូរស័ព្ទពីអ្នកយកព័ត៌មាន ទៀតផង ។ ទោះបីយ៉ាងណា ករនីនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីរកមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ៕
អត្ថបទ៖ សំណាង

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


