ព័ត៌មានជាតិ
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើសុំកុំអនុញ្ញាត ឲ្យក្រុមហ៊ុនផ្សេងទៀត នាំចូលសត្វជ្រូកមកកម្ពុជា
លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ពិតជាមានកិច្ចប្រជុំរវាងក្រសួងពាក់ព័ន្ធ ជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីលើកឡើងពីបញ្ហាប្រឈម និងសំណូមពរ ចំពោះការចិញ្ចឹមសត្វជ្រូក នៅក្នុងស្រុក។
លោក ស្រ៊ុន ពៅ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា កិច្ចប្រជុំនេះ មានការចូលរួម ពីតំណាងមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ហើយចំពោះលទ្ធផលនោះ គឺមិនទាន់មានការសម្រេច បែបណានៅឡើយទេ ដោយត្រូវរង់ចាំនៅថ្ងៃស្អែក។
យ៉ាងណាក៏ដោយលោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបង្ហើបឲ្យដឹងថា អ្វីដែលសមាគមរបស់លោក ដែលធ្វើការងារជាមួយប្រជាពលរដ្ឋ អ្នកចិញ្ចឹមសត្វជ្រូកនៅក្នុងស្រុក ចង់ស្នើសុំទៅក្រសួងពាក់ព័ន្ធនោះ រួមមាន៖ ស្នើសុំកុំឲ្យមាន ការលក់ក្នុងតំលៃថ្លៃដើម នៃការចិញ្ចឹមក្នុងស្រុក សម្រាប់សត្វជ្រូកនាំចូល, ស្នើសុំកុំឲ្យមានការ អនុញ្ញាតឲ្យក្រុមហ៊ុនផ្សេងទៀត នាំចូលសត្វជ្រូកបន្ថែមទៀត, និងស្នើសុំឲ្យឈប់នាំចូលសត្វជ្រូកតែម្ដង នៅពេលការផ្គត់ផ្គង់ ក្នុងស្រុកគ្រប់ចំនួនហើយនោះ។

លោកបានថ្លែងយ៉ាងដូច្នេះថា «សំខាន់បំផុត ស្នើកុំឲ្យលក់ក្រោមតំលៃដើមផលិត ការនាំចូល កុំឲ្យលក់ក្រោមថ្លៃដើមផលិត អាហ្នឹងកត្តាសំខាន់ របស់សមាគម ហើយកត្តាទី២ទៀតហ្នឹង ក៏ខ្ញុំស្នើអត់ឲ្យមានការនាំចូល ទាំង៤ក្រុមហ៊ុនហ្នឹងដែរ ដើម្បីកសិករយើងមិនគួរ អនុញ្ញាតឲ្យការនាំចូល ធ្វើឲ្យលំបាកកសិករនៅក្នុងប្រទេសទេ ដោយសាររាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបានជំរុញ វិស័យចិញ្ចឹមសត្វយើងនេះ ឲ្យវាកើនឡើង ហើយឥឡូវកំពុងតែរីកដុះដាល ហើយបើយើងក្ដិចចោលទៀត អាហ្នឹងចប់ហើយណា៎…បាទអាហ្នឹងស្នើឲ្យកាត់បន្ថយ បើសិនជាយើងគ្រប់ហើយ លែងឲ្យនាំ អាហ្នឹងសំណូមពររបស់សមាគម»។
គួររំលឹកថា កាលពីថ្ងៃទី១២ ខែសីហាកន្លងទៅនេះ មានក្រុមហ៊ុននាំចូលជ្រូករស់ ចំនួន៤ បានសរសេរលិខិតស្នើសុំទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ដើម្បីឲ្យការដាក់ដេញថ្លៃនាំចូលជ្រូករស់ សម្រាប់យកមកផ្គត់ផ្គង់ តម្រូវការខ្វះខាតនៅកម្ពុជា។

ក្រុមហ៊ុនទាំង៤នេះ បានលើកឡើងថា កន្លងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញគោល ការណ៍ អនុញ្ញាតឲ្យនាំចូលសត្វជ្រូករស់ សម្រាប់យកមកបំពេញសេចក្តីត្រូវការ នៅលើទីផ្សារក្នុងស្រុក គឺអនុញ្ញាតឲ្យតែបក្ខពួកខ្លួន មិនមានតម្លាភាព ធ្វើឲ្យឈ្មួញដែលនាំចូលមាន លក្ខណៈផ្តាច់មុខគ្រប់គ្រងទីផ្សារ និងធ្វើឲ្យឈ្មួញដំឡើងតំលៃសាច់ជ្រូក លើទីផ្សារឡើងថ្លៃខ្ពស់ស្រេចតែចិត្តជាដើម។
ប៉ុន្តែការលើកឡើងនេះ ត្រូវបានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ច្រាល ចោល និងបានបំភ្លឺវិញថា ចំពោះសត្វជ្រូកនេះ យើងមិនអាចចេះតែដេញថ្លៃ ដូចខោអាវ ជជុះ ឬឡានអីបាន ទេ ពីព្រោះមានច្បាប់ ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេសរោគឆ្លងសត្វ គឺយើងមិនមែនចេះតែអនុញ្ញាតទេ ទាល់តែមានការបញ្ជាក់ផ្តល់ នៅវិញ្ញាប័នបត្របញ្ជាក់សុខភាពសត្វ មុននឹងឆ្លងពីខេត្តមួយមកខេត្តមួយ ឆ្លងពីប្រទេសមួយមកប្រទេសមួយ គឺគេមានវិន័យរបស់គេ មានក្រឹត្យក្រមច្បាប់របស់គេ ទាំងច្បាប់ក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក ដែលមានអង្គការសុខភាព សត្វពិភពលោក គេតាមដានមើលយើង ទាំងអស់គ្នាស្តីអំពី ការអនុវត្តច្បាប់ស្តីពី ការចរាចរណ៍សត្វមិន មែននឹកឃើញ ស្រេចតែវាថាដេញថ្លៃនេះ ដេញថ្លៃនោះ អត់បានទេ។ លោកបញ្ជាក់ថា កម្រិតកំណត់ នៃការចែកចាយយើងមិនចេះ តែយកសត្វឈឺមកចែកចាយនៅកម្ពុជា បាននោះទេនេះ ជាវិធានការច្បាប់ចំពោះមុខ ដែលយើងកំពុងតែមាន។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា ការចិញ្ចឹមសត្វជ្រូកនៅក្នុងស្រុក មានការកើនឡើង នៅក្នុងបរិ បទនៃការរាតត្បាតជំងឺកូវីដ-១៩នេះ តែតម្រូវការសាច់ជ្រូក មានការធ្លាក់ចុះទៅវិញ ហើយខេត្តដែលមានពល រដ្ឋ ចិញ្ចឹមច្រើនជាងគេនោះ គឺខេត្តកំពង់ស្ពឺ។ បើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ការនាំចូលជ្រូកពីក្រៅប្រទេស ដូចជា៖ ថៃ និងវៀតណាជាដើម គឺមានការថយចុះជាច្រើន ដែលពីមុននាំចូល ប្រហែល ៦៧០០ ក្បាលក្នុងថ្ងៃ តែសព្វថ្ងៃនេះ នាំចូលប្រហែល ១២០០ក្បាលក្នុងមួយថ្ងៃប៉ុណ្ណោះ។
ជាមួយគ្នានេះ សមាគមសង្ឃឹមថា ក្នុងពេលឆាប់ៗខាងមុខនេះ ការនាំចូល នឹងត្រូវកាត់បន្ថយបន្ថែមទៀត ដើម្បីផ្តល់ឱកាសផ្គត់ផ្គង់នេះ ដល់កសិករក្នុងស្រុកវិញ។ រីឯអ្នកដែលធ្លាប់ នាំជ្រូកចូលពីក្រៅប្រទេស នឹងត្រូវប្តូរមកទិញជ្រូកក្នុងស្រុកវិញ ដើម្បីយកទៅផ្គត់ផ្គង់ទីផ្សារ ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិ កាន់តែរីកចំរើនថែមទៀត៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


