Connect with us

វប្បធម៌ ជំនឿ

គេងៗស្រាប់តែយល់សប្ដិអាក្រក់ ដោះស្រាយរបៀបម៉េចដើម្បីបញ្ចៀសគ្រោះចង្រៃចេញឆ្ងាយ

បានផុស

នៅ

មានមនុស្សមិនតិចទេដែលគេងលក់សុខៗ ហើយភ្ញាក់ឡើងមានសុបិនអាក្រក់ ឬភ្ញាក់ពីសុបិនអាក្រក់នៅពាក់កណ្តាលយប់ នោះនឹងមានអារម្មណ៍មិនល្អ ទៅជារឿងរំខានយើងពេញមួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះ Kpt Plus នឹងណែនាំវិធី​បញ្ចៀស​គ្រោះ​ចង្រៃនៃ​សុបិន​អាក្រក់ ​ដោយ​ផ្អែក​លើ​ជំនឿ​ពី​បុរាណ​ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ ឬ​មាន​ផាសុកភាព​ជាង​មុន។

វិធី​ដោះស្រាយ​សុបិន​អាក្រក់

នៅ​ពេល​មាន​សុបិន​អាក្រក់​ ប្រសិន​បើ​អ្នក​ក្រោក​ពី​ដំណេក​មាន​អារម្មណ៍​ខ្វល់ខ្វាយ ​ឬ​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​សុបិន​ សូម​ធ្វើការ​អធិស្ឋាន​និងសូត្រ​ធម៌​ សម្រាប់​ផ្ដល់​សន្តិភាព​នៃ​ចិត្ត​មកវិញ។

នៅពេលយើងក្រោកពីសុបិនអាក្រក់ សូម​ឲ្យ​ប្រញាប់​អង្គុយ​បទ​ជើង​ ហើយ​ដាក់​ខ្នើយ​នៅចំពោះមុខ​ និង​ធ្វើការ​សូត្រ​ធម៌​ភាវនា​ឬ​អធិស្ឋាន​ឲ្យ​ចិត្ត​ស្ងប់​មក​វិញ។

បួងសួង​ដើម្បី​រំលឹក​ដល់​ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ និង​ឧបការី​ដែល​បាន​ចែក​ថាន​ទៅ​កាន់​បរលោក។

ក្រាបសំពះខ្នើយ ៣ ដង ដើម្បើឲ្យចិត្តស្ងប់។

ប្រាប់​អ្នក​ជិតដិត​ឬ​ញាតិ​ណា​ម្នាក់​​ពី​សុបិន

វា​គឺ​ជា​វិធី​មួយ​ផ្សេង​ទៀត​ដែល​មនុស្ស​ចាស់​ជឿ​ថា ​​ជា​ការ​ព្យាបាលផ្លូវចិត្តឲ្យធូរស្បើយ៖ ប្រសិន​បើ​យើង​សុបិន​អាក្រក់ ​ហើយ​យក​ទៅ​ប្រាប់​ឲ្យ​មិត្ត​ឬ​អ្នកណា​យើង​ទុកចិត្ត​ជួយ​ នោះ​អ្នក​ដែល​បាន​ស្ដាប់​នឹង​ដោះស្រាយ​សុបិន​របស់​យើង។

សូម​ឲ្យ​មនុស្ស​ដែល​យើង​ប្រាប់​យើង​អំពី​សុបិន​អាក្រក់​នោះ​និយាយ​ថា“ រាត្រី​សួស្ដី​នឹង​មាន​លាភ​សំណាង” ហើយ​យើង​ដែល​ជា​ម្ចាស់​សុបិន ​ត្រូវ​លើកដៃ​ហើយ​ឆ្លើយ​ថា“ ប្រាកដហើយ​ឬ​អរគុណ” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន​៖យល់សប្ដិឃើញឈាម អត្ថន័យល្អអាក្រក់ឬជាប្រផ្នូល?

ចុចអាន៖យល់សប្ដិឃើញ សព មឈូស និងមនុស្សស្លាប់ បកស្រាយអត្ថន័យល្អនិងអាក្រក់មករួមគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម