វប្បធម៌ ជំនឿ
ហុងស៊ុយតុបតែងគេហដ្ឋាន និងការិយាល័យតាមទិសទាំង៤ ឱ្យលាភសំណាងហូរចូល
ដើម្បីបង្កើននូវថាមពល អំណាច និងលាភសំណាងហូរចូលឥតឈប់តាមបែបហុងស៊ុយចិន KPT Plus សូមណែនាំគន្លឹះខ្លះៗក្នុងការតុបតែងគេហដ្ឋាន និងការិយាល័យរបស់អ្នកតាមទិសទាំងបួន។
ទិសខាងកើត

តាមជំនឿហុងស៊ុយ រូបសំណាកព្រះពុទ្ធអង្គជានិមិត្តសញ្ញានាំមកនូវថាមពលវិជ្ជមាន បង្រ្កាបធាតុអាក្រក់ទាំងឡាយទាំងពួង និងមកនូវសិរិសួស្ដីពេញទាំងគ្រួសារ។ នៅក្នុងគេហដ្ឋាន គួរមានរូបសំណាកព្រះពុទ្ធសម្រាប់តាំងនិងគោរពបូជា ព្រោះតាមជំនឿបុរាណពោលថា អាចជួយបង្កើនក្ដីសុខ បញ្ចៀសគ្រោះចង្រៃផ្សេងៗ។ ពុំនោះទេ អ្នកអាចតាំងរូបថតបុព្វបុរសគ្រួសារ ក៏បានដែរ។
ទិសខាងត្បូង

ភ្លើងជាវត្ថុធាតុតំណាងឲ្យភាពខ្លាំងក្លានៅទិសខាងត្បូង។ ដូច្នេះអ្នកអាចជ្រើសរើស វត្តុធាតុនានាដែលមានទម្រង់បែបភ្លើងដូចជា ទៀន រូបភាពដែលមានពណ៌ភ្លឺៗ ដើម្បីតុបតែង ឬតាំងលម្អនៅទិសនេះ ទាំងនៅក្នុងផ្ទះ និងកន្លែងការងារ។ គេជឿថា វាជួយជំរុញភាពជោគជ័យ និងការរីកចម្រើន។
ទិសខាងជើង

ទឹកជាធាតុតំណាងឲ្យភាពរឹងមាំ។ នៅតំបន់ភាគខាងជើងប្រទេសចិន គេប្រើទឹកជាសញ្ញាហុងស៊ុយដែលនាំមកនូវថាមពលនៃភាពរឹងមាំលើអាជីពការងារ។ នៅទីនោះគេនិយមតុបតែងដូចជា រូបភាពទឹកហូរ ថូទឹក និងកញ្ចក់ទឹក។ ក្រៅពីនេះ ដើម្បីពង្រឹងថាមពលអាជីព អ្នកក៏អាចតាំងបង្ហាញរូបភាពដែលទាក់ទងនឹងអាជីពជាច្រើនផងដែរ ជាពិសេសតុបតែងផ្ទះឬការិយាល័យជាពណ៌ខ្មៅនិងស។
ទិសខាងលិច

នាគគឺជានិមិត្តសញ្ញាថាមពលហុងស៊ុយបែបបុរាណចិនដ៏មានអានុភាពនៅទិសខាងលិច។ គុជខ្យង ឬគ្រីស្តាល់នៅក្នុងក្រញ៉ាំរបស់នាគជានិមិត្តរូបនៃទ្រព្យសម្បត្តិ អំណាច និងឱកាសជាច្រើនទៀត។ តាំងលម្អរូបសំណាកនាគក្ដី ឬរូបគំនូរនាគក្ដី សុទ្ធសឹងប្រផ្នូលល្អនាំមកនូវអំណាច ភាពជោគជ័យ និងការសម្រេចបំណងប្រាថ្នា។ ក្រៅពីសត្វនាគ អ្នកអាចលម្អដោយកូនរុក្ខជាតិប្រភេទបន្លា ឬស្លឹកទ្រវែងស្រួច ក៏មិនថ្វីដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ វត្ថុ ៣យ៉ាង រក្សាទុកក្នុងផ្ទះ ដូចហៅសំណាងអាក្រក់មកដាក់ខ្លួន
ចុចអាន៖ តាំងរូបសត្វ ៥ ប្រភេទក្នុងផ្ទះឬការិយាល័យ អាចជួយការពារសំណាងអាក្រក់បាន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ