ព័ត៌មានជាតិ
សាលារៀននឹងបើកឡើងវិញ ឆាប់ៗ រដ្ឋមន្ត្រីទុកពេល ២ សប្តាហ៍ឱ្យអភិបាលរាជធានី ខេត្តកំណត់ទីតាំងភូមិសាស្ត្រ
លោក បណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានទុកពេលរយៈពេល២សប្តាហ៍ឱ្យគណៈអភិបាល រាជធានីខេត្តនៅទូទាំងប្រទេសធ្វើការកំណត់ទីតាំងសាលារៀននៅក្នុងភូមិសាស្ត្ររបស់ខ្លួនណាខ្លះមានហានិភ័យទាបនិងហានិភ័យខ្ពស់នៃជំងឺកូវីដ១៩ដើម្បីធ្វើរបាយការណ៍មកក្រសួង។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយប្រធានមន្ទីរអបរំយុវជននិងកីឡានិងគណៈអភិបាលរាជធានីខេត្តទូទាំងប្រទេសកាលពីរសៀលថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១នេះ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនោះបានឱ្យដឹងនៅរសៀលថ្ងៃទី០២កញ្ញានេះថានៅក្នុងកិច្ចប្រជុំនោះឯកឧត្តមរដ្ឋមន្ត្រីបានតម្រូវឱ្យរាជធានីខេត្តនៅទូទាំងប្រទេសចុះវាយតម្លៃស្ថានភាពជាក់ស្តែងនិងកំណត់ទីតាំងសាលារៀនណាខ្លះនៅតំបន់មានហានិភ័យទាបនិងតំបន់ណាខ្លះមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ហើយធ្វើរបាយការណ៍មកក្រសួងអប់រំដើម្បីក្រសួងរាយការណ៍បន្តជួនសម្តេចនាយករដ្ឋមន្ត្រី។

ក្រៅពីនេះឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់អភិបាលរាជធានីខេត្តថាចំពោះសាលាណាមានហានិភ័យទាបត្រូវបន្តរៀនតាមបណ្តុំ ដែលមានចំនួនតិចជាង ១៥ នាក់ និងឆ្លាស់វេន ឬការរៀនតាមបែបចម្រុះពិសេសចំពោះតំបន់ប្រជុំជន និងទីក្រុង ដែលមានការឆ្លងតិច និងមានការចាក់វ៉ាក់សាំងរួចហើយ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យអភិបាលរាជធានីខេត្តពិសេសរាជធានីភ្នំពេញនិងទីប្រជុំជនដែលមានការឆ្លងជំងឺកូវីដ១៩ខ្ពស់ត្រូវពិនិត្យឱ្យបានច្បាស់លាស់មុននឹងសម្រេចថាបើកសាលាណាមួយនោះដើម្បីចៀសវាងពេលបើកដំណើរការហើយផ្ទុះឡើងវិញ។
នៅក្នុងកិច្ចប្រជុំនោះឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់អភិបាលរាជធានីខេត្តត្រូវបន្តការបង្រៀននិងរៀនពីចម្ងាយ តាមអនឡាញ ចំពោះភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ហើយពង្រឹងវិធានការការពារសុខភាពបុគ្គលិកអប់រំ អ្នកសិក្សា ជាពិសេសគ្រូបង្រៀនដែលមានអាយុលើសពី ៥០ឆ្នាំឡើងទៅ។
ជាងនេះទៀតត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីមាតាបិតា និងអាជ្ញាធរ មូលដ្ឋាន ដើម្បីសម្រេចនៅកម្រិតសាលារៀន ក្នុងការបើកឬផ្អាកដំណើរការសាលារៀន។
លោក ហែមស៊ីណារ៉េតបានបន្តទៀតថាក្នុងការបើកសាលារៀននៅភ្នំពេញនេះដែរសាលារាជធានីភ្នំពេញបានបង្កើតគណៈកម្មការមួយចុះវាយតម្លៃទីតាំងនៅតាមសង្កាត់ទាំង១០៥នៅរាជងានីភ្នំពេញតើតំបន់ណាខ្លះមានហានិភ័យទាបនិងកន្លែងណាខ្លះមានហានិភ័យខ្ពស់ដើម្បីរៀបចំធ្វើរបាយការណ៍ទៅឯកឧត្តអភិបាលរាជធានីភ្នំពេញសម្រេចនិងស្នើទៅក្រសួងអប់រំ។
លោកបានបន្ថែមថា« តាមឯកឧត្តអភិបាលរាជធានីភ្នំពេញ លោកមានបំណងចង់បើកសាលារៀនឱ្យបានច្រើនព្រោះថាការបិទសាលារៀនយូរពេកធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស»។
លោកបានបញ្ជាក់ថាចំពោះការសម្រេចតំបន់ណាបើកសលាឡើងវិញនិងតំបន់ណានៅមិនទាន់អាចបើកបាននោះប្រហែើជាត្រូវរង់ចាំនៅសប្តាហ៍ក្រោយព្រោះគណៈកម្មការនឹងចុះវាយតម្លៃទៅតាមតំបន់នីមួយៗជាមុខនសិន។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ត្រូវរៀបចំចាត់ចែងសំអាតអនាម័យ បរិស្ថាននៅក្នុងសាលានានានៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយសិស្សានុសិស្ស ខកខានមិនបានចូលរៀនយូរណាស់ហើយ ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩។
លោក អភិបាលបានជំរុញឲ្យអាជ្ញាធរខណ្ឌនិងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺទៅតាមសាលារៀនមួយចំនួនត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាលយកជាទីតាំងសម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលជំងឺកូវីដ-១៩ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញ ដូចជា នៅទីតាំងរៀបអាពាហ៍ពិពាហ៍ ស៊ូព្រីមៀរ សែន សុខជាដើម។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះសម្តេចតេជោហ៊ុន សែន បានចេញ សារសម្លេងបន្ទាន់មួយ ដោយណែនាំអោយ ក្រសួង អប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី ខេត្ត ដើម្បិពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិ ឃុំដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


