Connect with us

ព័ត៌មានជាតិ

ចុះយកសំណាកកម្មករ បុរីប៉េង ហួត វាលស្បូវទាំងយប់ រកឃើញអ្នកវិជ្ជមានកូវីដ ចំនួន ៣នាក់

បានផុស

នៅ

ក្រុមគ្រូពេទ្យបង្អែក ខណ្ឌច្បារអំពៅ បានសហការណ៍ ជាមួយអាជ្ញាធរ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជ ធានីភ្នំពេញ បា​នចុះយកសំណាកកម្មករ ក្នុងបុរីប៉េងហួតវាលស្បូវ ទាំងយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ដោយរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន៣នាក់ ក្នុងចំណោមកម្មករ​ សរុប១១១នាក់។

លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅ ដោយសហ ការជា​មួ​យ អាជ្ញាធរសង្កាត់វាលស្បូវ ចុះទៅយកសំណាកដល់កម្មករ បុរីប៉េងហួតវាលស្បូវ ដោយរកឃើញមានអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ ក្នុងចំណោមកម្មករ សរុប១១១នាក់។

លោកស្រីចៅសង្កាត់ បានឲ្យដឹងទៀតថា អ្នកជំងឺត្រូវដឹក យកទៅព្យាបាលទាំងយប់។ ចំណែកអ្នករួមការងារ ក៏ដូចជាស្នាក់ ក្នុងរោងកម្មករ ទាំង១១១នាក់ ត្រូវបានគ្រូពេទ្យឲ្យធ្វើចត្តាឡីស័ក ដោយមិនចេញដើរហេតរហូតឡើយ។

សូមជម្រាបថា ចាប់តាំងពីពាក់កណ្តាល ខែសីហា ឆ្នាំ២០២១ រហូតមកដល់ ថ្ងៃទី៣ ខែកញ្ញានេះ ក្នុងមូល ដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរកឃើញថា អ្នកកើតជំងឺកូវីដ-១៩ មានការថយចុះខ្លាំង ដែលពីមុនមានដល់រាប់សឹបនាក់ ក្នុងមួយថ្ងៃ មកធ្លាក់ត្រឹម២ ឬ៣នាក់ ហើយថ្ងៃខ្លះសឹងតែពុំមាន។ នេះដោយសារតែ ប្រជាពលរដ្ឋគ្រប់រូប បានស្ម័គ្រចិត្តទៅទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា ដែលមួយចំនួនបាន ចាក់ដល់ដូសទី៣ថែមទៀតផង៕

អត្ថបទ៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម