ព័ត៌មានជាតិ
ប្រាប់ប្រពន្ធទៅឆក់ត្រីធ្វើម្ហូប តែបាត់ខ្លួន និងទើបប្រទះឃើញសពអណ្ដែតទឹក
សពបុរសម្នាក់ ត្រូវបានប្រទះឃើញអណ្ដែតទឹកអូរ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអូរហែម ស្ថិតក្នុងភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
សមត្ថកិច្ចឲ្យដឹងថា សពមានឈ្មោះ ហឿន សោម អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មុខរបរកសិករ។

តាមការបំភ្លឺរបស់ឈ្មោះ ម៉េង នី អាយុ៣០ឆ្នាំ ត្រូវជាប្រពន្ធរបស់សព បានប្រាប់សមត្ថកិច្ចថា កាលពីនៅវេលាម៉ោង២២យប់ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខ្លួនបានឃើញប្ដីរបស់ខ្លួនយកម៉ូទ័រឆក់ត្រីដើរចេញពីផ្ទះ ហើយខ្លួនក៏សួរទៅឆក់ត្រីនៅឯណា តែប្ដីខ្លួនឆ្លើយប្រាប់វិញថា ទៅឆក់ត្រីនៅឯអូរខាងជើងភូមិ ហើយក៏បាត់ខ្លួនរហូតដល់ថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០២០ មិនឃើញប្ដីត្រឡប់មកផ្ទះវិញទេ ទើបខ្លួនបានប្រាប់បងប្អូនឲ្យជួយដើររកតែរកមិនឃើញ។លុះដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង៦ និង៤០នាទីព្រឹក ខ្លួនក៏បានដំណឹងពីបងថ្លៃថា បានរកឃើញសពប្តីខ្លួននៅចំណុចអូរហែម ។

ក្រោយសមត្ថកិច្ចបានពិនិត្យរួច សមត្ថកិច្ចសន្និដ្ឋានថា សពជនរងគ្រោះ ពិជាស្លាប់ដោយសារឧបករណ៍ម៉ូទ័រឆក់ត្រីពិតប្រាកដមែន៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


