ព័ត៌មានអន្ដរជាតិ
រថភ្លើងបុកឡានក្រុងនៅម៉ិកស៊ិក ស្លាប់និងរបួសជាង៧០នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌ Reuters មនុស្ស ១០ នាក់បានស្លាប់ និង ៦១ នាក់រងរបួសកាលពីថ្ងៃចន្ទ ក្នុងហេតុការណ៍រថភ្លើងដឹកទំនិញបុកឡានក្រុងដឹកអ្នកដំណើរពីរជាន់មួយគ្រឿងនៅក្រុង Atlacomulco ភាគពាយព្យប្រទេសម៉ិកស៊ិក។

អាជ្ញាធរម៉ិកស៊ិកបាននិយាយថា រថភ្លើងបានបុករថយន្តក្រុង ខណៈពេលរថយន្តឆ្លងផ្លូវរថភ្លើង ដែលធ្វើឲ្យរថយន្តដាច់ជាពីរនិងធ្លាក់ចេញពីផ្លូវ។ ភ្លាមៗនោះមានស្ត្រី៧នាក់និងមនុស្សប្រុស៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ។
ឧបទ្ទវហេតុនេះកើតឡើងចំពេលមានការកើនឡើងនៃការប៉ះទង្គិចគ្នារវាងរថភ្លើង និងរថយន្តនៅក្នុងប្រទេសម៉ិកស៊ិក ដែលបានកើនឡើងពី ៦៧៣ ក្នុងឆ្នាំ ២០២១ រហូតដល់ ៧៨៤ ក្នុងឆ្នាំ ២០២៤ ខណៈគ្រោះថ្នាក់ភាគច្រើនដោយសារអ្នកបើកបរមិនអើពើនឹងច្បាប់ចរាចរណ៍នៅពេលផ្លូវកាត់ផ្លូវដែក។

ជាការឆ្លើយតបប្រធានាធិបតីម៉ិកស៉ិកលោក Claudia Sheinbaum បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ៨ ពាន់លានដុល្លារ ដើម្បីសាងសង់ខ្សែរថភ្លើងថ្មីចម្ងាយជិត២៩០០គីឡូម៉ែត្រ ដែលបង្កើនចម្ងាយទ្វេដងនៃខ្សែរថភ្លើងសាងសង់ដោយប្រធានាធិបតីមុនលោក Andres Manuel Lopez Obrador។ ទោះរដ្ឋាភិបាលអះអាងថា ផ្លូវដែកនឹងជំរុញការងារ ពាណិជ្ជកម្ម និងទេសចរណ៍ តែក្តីបារម្ភអំពីសុវត្ថិភាពនៅតែមានកម្រិតខ្ពស់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


