Connect with us

ចរាចរណ៍

មន្ត្រីជំនាញបញ្ជាក់ច្បាស់ៗ មូលហេតុផ្លូវក្រវាត់ក្រុងរអិលតែងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរញឹកញាប់

បានផុស

នៅ

មធ្យោបាយធ្វើដំណើរជាច្រើនកំពុងតែជួបបញ្ហា ដោយសារស្ថានភាពផ្លូវក្រវាត់ក្រុងទី៣ មានភាពរអិលដោយសារតែមានសំណើមសើមនៅលើផ្លូវ។ ពេលខ្លះក៏ឃើញមានប្រេងដែលហូរចេញពីរថយន្តធ្ងន់ធំដឹកទំនិញ ធ្លាក់មកលើផ្លូវ ដែលកំពុងបង្កការរំខានដល់ការធើ្វដំណើរផងដែរ។ ក្នុងរយៈពេលជិត១សប្ដាហ៍​នេះ​ ដោយសារតែស្ថានភាពផ្លូវរអិលធើ្វឲ្យខូចខាតមធ្យោបាយធើ្វដំណើរ និងមានអ្នករងរបួសជាច្រើនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងកាលពីម៉ោង៧ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅលើមហាវិថី ស៊ីជិនពីង(ផ្លូវក្រវាត់ក្រុង) មានរថយន្តមួយគ្រឿង ជ្រុលចង្កូតបុកហោះឡើងខឿន បែងចែកផ្លូវ ទៅគន្លងម្ខាងទៀត ក្រឡាប់ផ្ងារជើងម្ខាង បណ្ដាលឲ្យរថយន្តរងការខូចខាត ចំណែកម្ចាស់រថយន្តរងរបួសបន្តិចបន្តួចប៉ុណ្ណោះ នៅចន្លោះពីស្ពានទួលក្រសាំង​ ទៅស្ពានកោះ​អន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជុំវិញបញ្ហានេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រុមការងារជំនាញកំពុងសិក្សាបន្ថែមទៀត ពាក់ព័ន្ធបញ្ហារអិលនៅលើផ្លូវក្រវាត់ក្រុងទី៣នេះ ហើយក្នុងនោះមន្រ្តីជំនាញបានចុះសិក្សាត្រួតពិនិត្យឃើញថា បញ្ហារអិលនេះមួយចំនួនកើតឡើងដោយសារ រថយន្តទូកុងតឺន័រ បានចតលើផ្លូវធើ្វអោយប្រេងហូរចេញពីរថយន្តធ្លាក់មកលើផ្លូវ និង បញ្ហាមួយទៀតកើតឡើងដោយសារ ការដឹកប្រេងខ្មៅតាមរ៉ឺម៉ក ក៏ជាហេតុធើ្វអោយប្រេងហូរតាមផ្លូវ បង្កជាគ្រោះថា្នក់ជាយថាហេតុ។ ជាមួយគ្នានេះមន្រ្តីជំនាញពាក់ព័ន្ធ នឹង មានវិធានការចំពោះ រថយន្តដឹកក្រួស ដឹកខ្សាច់ ដឹកដី ធើ្វអោយធ្លាក់លើផ្លូវបង្កការរំខានដល់ការធើ្វដំណើររបស់ប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ផងដែរថា ផ្លូវក្រវ៉ាត់ក្រុងទី៣ នេះមានប្រវែងសរុប ៥២,៩៨គីឡូម៉ែត្រ (ផ្លូវមេប្រវែង ៤៧,៦១គ.ម និងផ្លូវខ្នែងប្រវែង ៥,៣៧គ.ម) មានចំណុចចាប់ផ្តើមត្រង់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ចម្ងាយ ៥០០ម៉ែត្រ ពីផ្លូវជាតិលេខ៤ (គីឡូម៉ែត្រលេខ១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ផ្លូវនេះ ឆ្លងកាត់ផ្លូវជាតិលេខ៤ ,ផ្លូវជាតិលេខ៣ , ផ្លូវជាតិលេខ២ ,ផ្លូវជាតិលេខ២១ ,ផ្លូវជាតិលេខ២១A ,ផ្លូវខេត្តលេខ១១០ រហូតដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋ កោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម