KPT+
ឌូបៃ វ៉ាដាច់ ប៉ូឡូញ បំបែកឯកទគ្គកម្មអាងមុជទឹកជ្រៅជាងគេលើលោក
ក្រៅពីមានអគារខ្ពស់ជាងគេលើលោក ពេលនេះ ឌូបៃ បានបំបែកឯកទគ្គកម្មថ្មីមួយទៀតដែលមានអាងមុជទឹកជ្រៅជាងគេ ក្នុងកំណត់ត្រាពិភពលោក Guinness World Record ឆ្នាំ២០២១។
អាងនេះមានឈ្មោះថា Deep Dive Dubai ដែលស្ថិតនៅទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម ដោយវាមានជម្រៅជិត ៧០ម៉ែត្រ (២០០ ហ្វីត) និងអាចផ្ទុកទឹករហូតដល់ ១៤លានលីត្រ ជាចំណុះដ៏ច្រើនមិនធ្លាប់មានពីមុនមក។
Deep Dive Dubai បានបើកដំណើរការ កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២១ ក្រោយសម្ភោធបាន ១០ថ្ងៃប៉ុណ្ណោះ វាត្រូវបានចុះបញ្ជីរជាអាងមុជទឹកជ្រៅបំផុតរបស់ពិភពលោកដោយកំណត់ត្រាពិភពលោកហ្គីនណេស វ៉ាដាច់អាងជ្រៅបំផុតនៅប្រទេសប៉ូឡូញ (ជម្រៅ៤០ម៉េត្រ)។

អាងជ្រៅជាងគេនេះ បំពាក់ដោយបច្ចេកវិទ្យាទំនើបៗរួមមាន ចម្រោះទឹកចេញ-ចូល អំពូលភ្លើងចំនួន ១៥៦ គ្រាប់ សីតុណ្ហភាព ៣០ អង្សារសេ និងមានបំពាក់ការមេរ៉ាបច្ចេកវិទ្យាខ្ពស់ដើម្បីការពារសុវត្ថិភាពអ្នកមុជទឹក។
វាមិនមែនត្រឹមជាអាងដែលគ្រាន់តែមុជទឹកលេងប៉ុណ្ណោះទេ Deep Dive Dubai មានបម្រើសេវាកម្មដូចជា តាំងគំនូររាប់រយផ្ទាំង រូបចម្លាក់ សំណល់អគារបាក់បែករបស់ទីក្រុងបុរាណ មានអាគារអាផាតមិន បណ្ណាល័យ ហាងកាហ្វេ ទូលេងហ្គេម និងអ្វីផ្សេងជាច្រើនទៀត។
ដើម្បីចូលទស្សនា និងមុជទឹកកម្សាន្តនៅអាង Deep Dive Dubai ភ្ញៀវអាចកក់តាមគេហទំព័ររបស់ក្រុមហ៊ុន ដែលមានតម្លៃចាប់ពី ៨០០ ឌឺរ៉ាមអារ៉ាប់រួម (២១៨ ដុល្លារ) ឡើងទៅ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNBC
ចុចអាន៖ ធ្លាប់ដឹងអត់! រូបសំណាកព្រះពុទ្ធស្ពាន់ធំជាងគេលើលោកសង់នៅឯណា?
ចុចអាន៖ ដឹងអត់? អគារថ្លៃបំផុតលើលោកទាំង ១០ មាននៅប្រទេសណាខ្លះ?

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ