KPT+
ធ្លាប់ដឹងអត់! រូបសំណាកព្រះពុទ្ធស្ពាន់ធំជាងគេលើលោកសង់នៅឯណា?
ជប៉ុនជាប្រទេសដែលសម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ទាំងទីតាំងធម្មជាតិ និងវប្បធម៌។ ជាពិសេសប្រទេសនេះមានតំបន់ទេសចរណ៍វប្បធម៌មួយកន្លែងល្បីល្បាញផងដែរគឺប្រាសាទ Nanzion ដែលជាស្ថាបត្យកម្មបុរាណមានអាយុកាលជាង ១០០ឆ្នាំមកហើយ ។

ប្រាសាទ Nanzion មានទីតាំងនៅទីក្រុង Sasaguri ខេត្ត Fukuoka ប្រទេសជប៉ុន ជាកន្លែងទេសចរណ៍អបិយជំនឿបែបព្រះពុទ្ធសាសនា ដែលមានរូបសំណាកព្រះពុទ្ធអង្គធ្វើពីស្ពាន់ធំជាងគេលើលោក។

កាលពីដំបូងប្រាសាទ Nanzion បានសង់នៅលើភ្នំ Koya ខេត្ត Wakayama ភាគខាងត្បូងនៃប្រទេស ប៉ុន្តែក្រោយមកអាជ្ញាធរបានស្នើឱ្យរុះរើប្ដូរទីតាំងនៅឆ្នាំ ១៨៨៦ ។ ដោយមានការដឹកនាំដោយព្រះសង្ឃនៅក្រុង Sasaguri គឺតេជគុណ Hayashi Satoshium ប្រាសាទ Nanzion បានប្ដូរកន្លែងក្នុងឆ្នាំ ១៨៩៩ ហើយបានក្លាយជាទីសក្ការបូជាសំខាន់ក្នុងចំណោមទាំងទីតាំងទាំង ៨៨ នៅទីក្រុង Sasaguri។

មួយឆ្នាំៗប្រាសាទ Nanzion ទាក់ទាញភ្ញៀវទេសចរជាងមួយលាននាក់ទៅទស្សនាដោយសារតែរូបសំណាកព្រះពុទ្ធស្ពាន់ធំជាងគេលើលោកនេះឯង។ រូបសំណាកព្រះពុទ្ធផ្ទុំមានឈ្មោះជាភាសាជប៉ុនថា Nehanzo ឬ Shakanehanzo ដែលមានន័យថា និព្វាន តំណាងឱ្យពេលព្រះពុទ្ធទ្រង់ចូលបរិនិព្វាន។ រូបសំណាក Nehanzo បានកសាងរួចរាល់នៅឆ្នាំ ១៩៩៥ មានកម្ពស់ ១១ ម៉ែត្រ បណ្ដោយ ៤១ ម៉ែត្រ ទម្ងន់ប្រមាណ ៣០០ តោន ឯព្រហស្តកាន់ខ្សែ ៥ ពណ៌។

ជារៀងរាល់ឆ្នាំពុទ្ធសាសនិករាប់រយនាក់រមែងទៅជួបជុំគ្នាដើម្បីសម្អាតរូបសំណាកដ៏ធំនេះដោយប្រើស្លឹកឫស្សី ហើយរាល់ឆ្នាំទីនោះក៏តែងតែមានការធ្វើធម្មយាត្រាទ្រង់ទ្រាយធំពុំដែលអាក់ខានឡើយ។

ក្រៅពីរូបសំណាកស្ពាន់ធំបំផុត ប្រាសាទ Nanzion នៅមានរូបសំណាកព្រះផ្សេងៗជាច្រើនអង្គទៀតសម្រាប់គោរពបូជា។ នៅទីនោះក៏មានចេតិយតូចៗ (nokotsudo) ប្រមាណ ៤៣១៥ សម្រាប់ដាក់ធាតុអ្នកដែលស្លាប់គ្មានសាច់ញាតិផងដែរ។

ប្រាសាទ Nanzion សាងសង់ឡើងក្នុងគោលបំណង ទីមួយបើកចំហសម្រាប់និកាយទាំងអស់នៃព្រះពុទ្ធសាសនា រួមទាំងសាសនិកស៊ីនតូផងដែរ។ ទី ២ ពឹងផ្អែកលើចំណូលរបស់ភ្ញៀវទេសចរដើម្បីកសាងចេតិយសម្រាប់តម្កល់ឆ្អឹងជនអនាថាដែលអនិច្ចកម្ម។

ប្រជាជនម្ចាស់ស្រុក ក៏ដូចជាអ្នកដំណើរពុទ្ធសាសនិកមានជំនឿមុតមាំណាស់លើរូបសំណាក Nehanzo ឱ្យតែទៅដល់ទីនោះពួកគេមិនដែលភ្លេចបួងសួងសុំសេចក្ដីសុខសប្បាយនោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wikipedia
ចុចអាន៖ ចង់ទៅប្រទេសជប៉ុន គួរដឹង ១០ ចំណុចនេះជាមុនសិន
ចុចអាន៖ ចម្លែកណាស់! ទីសក្ការបូជាមួយនៅជប៉ុន មានសត្វឆ្មាជាព្រះសង្ឃ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


