ព័ត៌មានជាតិ
រថយន្តប្រណីតរាប់រយគ្រឿង នឹងចតនៅមុខប្រាសាទអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាពិភពលោក
កម្ពុជា ជាប្រទេសមួយក្នុងតំបន់អាសុី ដែលត្រូវបានប្រតិភូអន្តរជាតិ Gumball 3000 ជ្រើសរើសជាគោលដៅឆ្លងកាត់ សម្រាប់ការប្រារព្ធខួប ២៥ឆ្នាំ និងជាចំណុចបំបែកកំណត់ត្រា «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុត លើពិភពលោក» ដោយកំណត់យកទីតាំងប្រាសាទអង្គរវត្ត ធ្វើនៅថ្ងៃទី ១៧ ខែកញ្ញា ខាងមុខនេះ។
ព្រឹត្តិការណ៍ Gumball 3000 Rally នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានកំពូលតារាលំដាប់ពិភពលោក ធុរជន ក្រុមកីឡាករល្បីៗ និងYoutuber អន្តរជាតិ មកពី ៤០ប្រទេស ចូលរួម ដឹកនាំដោយលោក Maximillion Cooper នាយកប្រតិបត្តិ និងជាស្ថាបនិក Gumball 3000 ផ្ទាល់។
តើព្រឹត្តិការណ៍នេះ ចំណេញអ្វីដល់កម្ពុជា?
ជាលើកដំបូងហើយសម្រាប់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ដែលមិនត្រឹមជាព្រឹត្តិការណ៍ជួបជុំក្បួន រថយន្តអន្តរជាតិ Gumball 3000 Rally លើកទី២៥ ប៉ុណ្ណោះទេ តែធ្វើឡើងក្នុងគោលដៅធំ ៤ គឺដើម្បីផ្សព្វផ្សាយ វិស័យទេសចរណ៍នៅកម្ពុជា; ជាយុទ្ធនាការសប្បុរសធម៌ ដើម្បីរៃអង្គាសថវិកាជួយដល់ មន្ទីរពេទ្យកុមារអង្គរ; បើកឱកាស ឱ្យវិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុកបានជួបគ្នា។ ពិសេស គឺជំរុញកិត្តិនាមរបស់កម្ពុជា ឱ្យបន្តល្បីល្បាញ នៅលើឆាកអន្តរជាតិ តាមរយៈសកម្មភាពចូលរួមបំបែកឯតទគ្គកម្មពិភពលោក លើប្រធានបទ «ការតាំងបង្ហាញរថយន្ត ទំនើបច្រើនជាងគេបំផុត លើពិភពលោក»។
គូសបញ្ជាក់ដែរថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាកម្សាន្តសេរី និងអាចចូលរួម បរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីឧបត្ថម្ភជូនមន្ទីរពេទ្យកុមារអង្គរផងដែរ។ ក្រៅពីជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ ថវិកាទាំងអស់ ដែលទទួលបានពីសប្បុរសជនក្នុងការបរិច្ចាគ និងឧបត្ថម្ភនានាក្នុងព្រឹត្តិការណ៍នេះដែរ នឹងត្រូវជូនទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបទាំងអស់។
គួររម្លឹកថា ព្រឹត្តិការណ៍ Gumball 3000 Rally ជាការរៀបចំដោយឧកញ៉ា លាង ពៅ អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង សហការជាមួយក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនានា ជាអ្នករ៉ាប់រងទាំងស្រុង ដោយមិនប្រើប្រាស់ថវិកាដែលសប្បុរសជនបរិច្ចាគ ទៅកាន់មន្ទីរពេទ្យកុមារអង្គរឡើយ។

គោលដៅណាខ្លះ ដែលក្រុមប្រតិភូអន្តរជាតិ Gumball 3000 នឹងឆ្លងកាត់?
នៅថ្ងៃទី១៥ ក្រុមរថយន្តនេះ នឹងធ្វើដំណើរចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីមកជួបជុំគ្នា នៅរាជធានីភ្នំពេញ ដោយចតឡានចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់សួនច្បារវត្តបុទុម។ ថ្ងៃនោះ ក៏មានការសម្តែង រថយន្ត នៅផ្លូវសុធារស រួមនិងការប្រគុំតន្ត្រីដើម្បីស្វាគមន៍ផងដែរ។
ព្រឹកថ្ងៃបន្ទាប់ ក្រុមរថយន្តប្រណិតទាំងនេះ នឹងបន្តដំណើរទៅកាន់ខេត្តសៀមរាប ដោយមានការសម្រាកបាយថ្ងៃត្រង់ នៅបរិវេណចំណតព្រៃប្រស់ ដែលនោះជាឱកាសសម្រាប់អ្នកស្រុកក្នុងតំបន់ ដើម្បីរួមចំណែកទាក់ទាញលើវិស័យ ទេសចរណ៍ ដោយការផ្តល់សេវាល្អ។
នៅថ្ងៃចុងក្រោយ ពោលគឺថ្ងៃទី ១៧ ខែកញ្ញា ជាថ្ងៃដែលប្រតិភូ Gumball 3000 បានជ្រើសយកប្រាសាទអង្គរ មរតវិសេសវិសាលរបស់ខ្មែរលើទឹកដីអង្គរ ជាទីតាំងចតរថយន្តប្រណិតច្រើនជាងគេបំផុត ដើម្បីបំបែកកំណត់ត្រា ពិភពលោក មុននឹងចាកចេញពីកម្ពុជា បន្តទៅកាន់ប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕
បុគ្គលល្បីៗណាខ្លះ នឹងមានវត្តមានក្នុងព្រឹត្តិការណ៍ ?umball ???? លើទឹកដីអង្គរចុងសប្តាហ៍នេះ?
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


