ព័ត៌មានអន្ដរជាតិ
បុរស ជប៉ុន វ័យ ១០២ ឆ្នាំ ជាមនុស្សចាស់ជាងគេដែលហ៊ានឡើងដល់កំពូលភ្នំ Fuji
លោកតា Kokichi Akuzawa បានក្លាយជាមនុស្សចាស់បំផុតដែលអាចឡើងដល់កំពូលភ្នំ Fuji ដ៏ខ្ពស់ នៅអាយុ ១០២ ឆ្នាំ ដែលនោះគឺជាសមិទ្ធិផលដែលត្រូវបានទទួលស្គាល់ដោយ Guinness World Records បន្ទាប់ពីគាត់ បានឡើងដល់កំពូលកាលពីដើមខែសីហា។

លោកតាអាយុ១០២ឆ្នាំ បានប្រាប់សារព័ត៌មាន The Associated Press នៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា «ខ្ញុំពិតជាត្រូវបានល្បួងឲ្យបោះបង់ពាក់កណ្តាលផ្លូវពិតមែន។ ការឈានទៅដល់កំពូលភ្នំគឺមានភាពលំបាក ប៉ុន្តែមិត្តរបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំ ហើយវាប្រែជាល្អ ខ្ញុំបានឆ្លងកាត់វា ពីព្រោះមនុស្សជាច្រើនបានគាំទ្រខ្ញុំនូវដំណើរមឲដ៏វែងឆ្ងាយមួយនេះ»។
នៅក្នុងដំណើរនៃការឡើងភ្នំ Fuji មួយនេះ លោកតា Akuzawa មិនមែនឡើងតែម្នាក់ឯងនោះទេ ពោលគឺគាត់បានឡើងជាមួយកូនស្រីអាយុ ៧០ ឆ្នាំ និងកូនប្រសារ ព្រមទាំងចៅៗ រួមទាំងមិត្តភក្តិបួននាក់ មកពីក្លឹបឡើងភ្នំក្នុងតំបន់ផងដែរ។ ចំណែកឯ ពិធីឡើងភ្នំបានបោះជំរុំរយៈពេលពីរយប់នៅលើផ្លូវលំ នៅមុនថ្ងៃទី ៥ ខែសីហា ដែលពួកគេបានឡើងទៅលើកំពូលភ្នំខ្ពស់បំផុតរបស់ប្រទេសជប៉ុន មានកម្ពស់ ៣,៧៧៦ម៉ែត្រ។
ជារឿយៗ បុរសវ័យចំណាស់រូបនេះ បានចំណាយពេលហ្វឹកហាត់បីខែមុនពេលឡើងភ្នំ Fuji ដោយភ្ញាក់ពីដំណេកនៅម៉ោង ៥ ព្រឹកសម្រាប់ការដើររយៈពេលមួយម៉ោង និងឡើងភ្នំប្រហែលមួយសប្តាហ៍ ដែលភាគច្រើននៅជុំវិញខេត្ត Nagano នៅភាគខាងលិចនៃ Gunma នៅកណ្តាលប្រទេសជប៉ុន។
ទោះជាយ៉ាងនេះក្ដី ដំណើរកម្សាន្តនេះមិនមែនជាការបំបែកកំណត់ត្រាដំបូងរបស់លោកតា Akuzawa ឡើងលើភ្នំ Fuji នោះទេ។ នៅអាយុ ៩៦ ឆ្នាំក៏ជាលើកដំបូងដែលគាត់បានក្លាយជាមនុស្សចំណាស់ជាងគេបំផុត ក្នុងការឡើងតាមជំរាលភ្នំដ៏ល្បីល្បាញបំផុតរបស់ប្រទេសដូចគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រធានាធិបតី Lee បញ្ជាឲ្យការពារជនជាតិកូរ៉េជាង៣០០នាក់ ក្រោយការវាយឆ្មក់មួយនៅ អាមេរិក
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


