ព័ត៌មានជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាល និយាយពីការរុះរើអភិបាលខេត្តចំនួន ៧រូប
លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១ ខែតុលានេះថា ការផ្ទេរភារកិច្ចអភិបាលខេត្តចំនួន ៧រូបកាលពីថ្ងៃម្សិលមិញនោះ គឺជារឿងធម្មតា មិនមានអ្វីប្លែកនោះទេ។ លោកថា តាមអ្វីដែលលោកដឹង គឺអាណត្តិរបស់អភិបាលរាជធានី-ខេត្ត មានរយៈពេល ៣ឆ្នាំ ក្នុងមួយអាណត្តិ។
លោក ផៃ ស៊ីផាន មានប្រសាសន៍បន្តថា «បន្ទាប់ពី ៣ឆ្នាំអាចបន្តទៅទៀត ឬក៏អាចប្ដូរបង្វិល អាហ្នឹងជានីតិវិធី ឬក៏គោលការណ៍ របស់ការងារនៃអភិបាលខេត្ត ឯកឧត្ដមអភិបាលខេត្តនោះឯង»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ មានជំនឿថា នៅពេលមានការផ្ទេរភារកិច្ចអភិបាលខេត្តចំនួន ៧នេះ នឹងធ្វើឲ្យខេត្តទាំងនោះ មានការអភិវឌ្ឍន៍ និងរីកចំរើនបន្ថែមទៀត។ លោកថា «ច្បាស់ជាមានការផ្លាស់ប្ដូរហើយ ត្បិតពីការពិសោធន៍ពីខេត្តមួយ ទៅខេត្តមួយ គឺមានការពិសោធន៍ប្លែកៗគ្នា»។
លោក ផៃ ស៊ីផាន បានលើកឧទាហរណ៍លោក ម៉ៅ ធនិន ដែលជាអភិបាលខេត្តពោធិ៍សាត់ជាច្រើនឆ្នាំ បានដឹកនាំ និងអភិវឌ្ឍន៍ខេត្តនេះយ៉ាងច្រើន។ ម្យ៉ាងទៀតលោក ក៏មានជំនាញនៅក្នុងដោះស្រាយបញ្ហាវិវាទ ជាពិសេសបញ្ហាជម្លោះដីធ្លី ដែលធ្វើឲ្យមានការកោតសរសើរ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ នៅពេលលោក ម៉ៅ ធនិន ក្លាយជាអភិបាលខេត្តកំពត លោក ផៃ ស៊ីផាន ជឿថា នឹងអាចធ្វើឲ្យខេត្តនេះអភិវឌ្ឍន៍រីកចំរើនបន្ថែមទៀត ជាពិសេសដោះស្រាយបញ្ហាប្រឈមនានា ដែលអភិបាលខេត្តចាស់មិនទាន់បានដោះស្រាយ។
សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នា ត្រាស់បង្គាប់តែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន ៨រូប។ ព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យនេះ គឺបន្ទាប់ពីមានសេចក្ដីក្រាបបង្គំទូលថ្វាយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អភិបាលខេត្ត ដែលត្រូវបានតែងតាំង និងផ្ទេរភារកិច្ចទាំង ៨រូប រួមមាន៖
ទី១៖ លោក ម៉ុម សារឿន ពីអភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំង ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី២៖ លោក ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង
ទី៣៖ លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី ត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី។
ទី៤៖ លោក ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី
ទី៥៖ លោក ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត
ទី៦៖ លោក ជាវ តាយ ពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់
ទី៧៖ លោក សុខ លូ ពីអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលខេត្តបាត់ដំបង
ទី៨៖ លោក ងួន រតនៈ ពីអភិបាលខេត្តបាត់ដំបង ទៅជាអភិបាលខេត្តកំពង់ធំ៕
អត្ថបទ៖ ឃួន សុភ័ក្រ









-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?