ព័ត៌មានជាតិ
មន្ត្រីរដ្ឋាភិបាលបង្ហាញការពិតទាក់ទងការកំណត់ព្រំដែនកម្ពុជា-ថៃ ដល់មន្ត្រីទូតម៉ាឡេស៊ី ខណៈថៃបំពានគតិយុត្តដែលបានព្រមព្រៀង
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានទទួលជួបពិភាក្សាការងារជាមួយនឹងតំណាងស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ដោយភាគីទាំងពីរ ផ្ដោតការពិភាក្សាទៅលើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលបាននិងកំពុងកើតមានឡើងបច្ចុប្បន្ននេះ។ លោក ផៃ ស៊ីផាន បានលើកឡើងពីឯកសារប្រវត្តិសាស្រ្ត ដែលទាក់ទងនឹងការកំណត់ព្រំដែនកម្ពុជា-ថៃ ខណៈលោកអះអាងថា ថៃកំពុងរំលោភបំពានលើឯកសារគតិយុត្តិដែលបានព្រមព្រៀងជាមួយគ្នា។

លោក ផៃ ស៊ីផាន បានប្រាប់មន្ត្រីទូតម៉ាឡេស៊ីអំពីប្រវត្តិនៃកំណើតព្រំដែនកម្ពុជា-ថៃ ដែលចាប់តាំងពីឆ្នាំ១៩០៤ ១៩០៧ ១៩០៨ ១៩៤៦ ១៩៦២ និង២០១២ ដែលលោកបញ្ជាក់ថាជាប្រវត្តិព្រំដែនកម្ពុជា-ថៃ ដែលប្រទេសទាំងពីរបានពិភាក្សាដោយឈរនៅលើពាក្យបច្ចេកទេសទាំង៣ គឺព្រំដែនអន្តរជាតិដែលមានស្រាប់ ដែលបន្សល់ទុកដោយបារាំង ខ្សែព្រំដែនស្ថិរភាព និងព្រំដែនស្ថាពរ។

តាមលោក ផៃ ស៊ីផាន ពាក្យគន្លឹះទាំង៣ចំណុច គឺបានប្រើប្រាស់នៅក្នុងសន្ធិសញ្ញា Washington ១៩៤៦ ក៏បានប្រើប្រាស់សារជាថ្មីម្ដងទៀតនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ខណៈកិច្ចព្រមព្រៀងអន្តរជាតិ អនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ និងឆ្នាំ២០០១ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីរវាងកម្ពុជា និងថៃ ក៏ត្រូវបានបង្កើតជាយន្តការត្រួតពិនិត្យមើលបង្គោលព្រំដែនដែលមានស្រាប់ ជាមួយគ្នានឹងរៀបចំខ្សែខណ្ឌសីមា។
មន្ត្រីរដ្ឋាភិបាលកម្ពុជាខាងលើ សង្កត់ធ្ងន់ថា ទាំងក្នុងទម្រង់អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង បានទទួលស្គាល់ព្រំដែនអន្តរជាតិដែលមានស្រាប់ ស្ថិរភាព និងស្ថាពរ។

ក្នុងន័យនេះ លោក ថា បញ្ហាព្រំដែនពុំមានឧបសគ្គនោះឡើយ បើផ្អែកទៅលើឯកសារគតិយុត្តដែលមានស្រាប់ ព្រមទាំងការទទួលស្គាល់ដោយភាគីថៃ តាមរយៈព្រះអង្គម្ចាស់ តំរុង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ក៏ដូចជាផែនទីបន្ថែមចំនួន ៥ច្បាប់ ដែលជាលទ្ធផលនៃគណៈកម្មាធិការចម្រុះបារាំង-ថៃទៀតផង។
តាមរយៈជំនួបជាមួយមន្ត្រីទូតម៉ាឡេស៊ី លោក ផៃ ស៊ីផាន បានអរគុណដល់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏ដូចជាប្រជាពលរដ្ឋម៉ាឡេស៊ីទាំងអស់ ដែលបានយកចិត្តទុកដាក់ និងជួយសម្រាបសម្រួលក្នុងកិច្ចស្វែងរកសន្តិភាពដល់កម្ពុជា និងថៃ ជាពិសេសការធានាដល់អាយុជីវិតប្រជាជនទាំងសងខាង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


