KPT+
វិធីសាស្ត្រ ៥ យ៉ាង ដោះស្រាយបញ្ហាកូនយំតាមឪពុកម្ដាយអត់ព្រមលែង
វ័យកុមារភាព គឺជាពេលវេលាដែលការលូតលាស់ និងការអភិវឌ្ឍជាច្រើនផ្នែកកើតឡើង ហើយវាក៏ជាពេលវេលាមួយដែលក្មេងៗ ភាគច្រើនតាមម៉ាក់ប៉ាស្អិតដូចតុកកែ។ ជួនកាល ពេលកូនយំតាមម៉ាក់ប៉ាពេក យើងក៏កើតអារម្មណ៍ធុញថប់ឡើង ព្រោះពិបាកផ្ដោតអារម្មណ៍ធ្វើការងារ ហើយម៉ាក់ប៉ាខ្លះបែរជាស្រែក និងខឹងកូនព្រោះយំតាមពេក តែសកម្មភាពបែបនេះមិនល្អទេ។
១. កុំដាក់ទណ្ឌកម្មលើអាកប្បកិរិយាកូន

របៀបនៃការឆ្លើយតបរបស់ម៉ាក់ប៉ាចំពោះអាកប្បកិរិយាយំតាមរបស់កូនតូច គឺសំខាន់ណាស់។ យើងមិនគួរស្រែក ឬដាក់ទណ្ឌកម្មកូន ដោយសារកូនយំតាមម៉ាក់ប៉ាពេកទេ ព្រោះយើងត្រូវចាំថា កូនយំតាមដោយសារអាអូនមិនចង់បែកពីម៉ាក់ប៉ា ហេតុនេះហើយ យើងគួរនិយាយហេតុផលប្រាប់កូន និងបង្ហាញក្ដីស្រលាញ់ដល់កូន ដើម្បីឲ្យកូនទទួលបានភាពកក់ក្ដៅពីយើង។
២. យល់ពីអារម្មណ៍កូន
ការដែលម៉ាក់ប៉ាឲ្យកូនដឹងថា យើងយល់ពីអារម្មណ៍ពួកគេអាចជួយឲ្យកូនបានស្ងប់ចិត្តបន្តិច។ យើងអាចនិយាយថា ម៉ាក់ប៉ាចង់នៅមើលរឿង ឬលេងជាមួយកូនដែរ ប៉ុន្តែម៉ាក់ប៉ាត្រូវទៅធ្វើការ ចាំពេលមកវិញម៉ាក់ប៉ានឹងលេងជាមួយកូន។ល។
៣. ជំរុញភាពឯករាជ្យ

ក្មេងតូចមានទំនោរមិនសូវត្អូញត្អែរតាមម៉ាក់ប៉ាច្រើន ពេលពួកគេចាប់ផ្ដើមមានទំនុកចិត្តលើខ្លួនឯង។ យើងអាចជួយបង្កើតទំនុកចិត្តឲ្យកូនដោយផ្ដល់ឱកាសឲ្យពួកគេបំពេញភារកិច្ច(ដូចជា កិច្ចការក្នុងផ្ទះ ឬកិច្ចការសាលា) ដោយខ្លួនឯង។ នៅពេលដែលកូនៗដឹងថាអាចធ្វើអ្វីមួយដោយឯករាជ្យ នោះអាចធ្វើឲ្យពួកគេមានអារម្មណ៍ជឿជាក់លើខ្លួនឯង។
៤. កុំភ្លេចសរសើរកូន
ការសរសើរកូនៗរាល់ពេលពួកគេធ្វើអ្វីមួយបានសម្រេច អាចជួយបង្កើតភាពជឿជាក់លើខ្លួនឯង និងភាពឯករាជ្យរបស់ពួកគេ។ ការសរសើរកូននិងជួយលើកទឹកចិត្តកូន នឹងកាត់បន្ថយអាកប្បកិរិយាតោងម៉ាក់ប៉ាស្អិត មិនព្រមលែងបានដែរ។
៥. ឲ្យកូនចំណាយពេលជាមួយអ្នកដទៃ

ជាជាងទុកឲ្យកូនចំណាយពេលជាមួយយើងច្រើន វាក៏ជាការប្រសើរដែរ ប្រសិនបើយើងផ្ដល់ឱកាសឲ្យកូនបានចំណាយជាមួយសមាជិកគ្រួសារដទៃ។ មូលហេតុមួយដែលធ្វើឲ្យកូនយំតាមម៉ាក់ប៉ា គឺដោយសារតែពួកគេមិនមានអារម្មណ៍ល្អ ឬខ្លាចមនុស្សមិនសូវស្គាល់មុខ តែយើងអាចអនុញ្ញាតឲ្យកូនលេងជាមួយសមាជិកគ្រួសារដទៃ ដើម្បីផ្ដល់ភាពងាយស្រួលដល់យើងអាចដកខ្លួនពីកូនបានខ្លះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ក្មេងៗលេងឧបករណ៍តន្ត្រី នឹងទទួលបានអត្ថប្រយោជន៍ ៩យ៉ាង
ចុចអាន៖ ហេតុអ្វីបានជាកុមារ ប្រើពាក្យអាសអាភាស នៅក្នុងប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធឺណិត?
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


