ជីវិតកម្សាន្ដ
អ្នកស្រី ហូវ ដាណេ ប្រកាសតែងតាំងពិធីការិនី កញ្ញា វីតវីត ធ្វើជាទូតសុឆន្ទៈប្រចាំមជ្ឈមណ្ឌល កែសម្ផស្ស ឌែម៉ូគ្លីនិក
បន្ទាប់ពីទទួលបានជោគជ័យល្បីឈ្មោះ ផ្នែកវះកាត់កែសម្ផស្ស ដែលមានគុណភាពសុវត្ថិភាព អស់រយៈពេលប្រមាណជាង ១១ឆ្នាំកន្លងមក មជ្ឈមណ្ឌលកែសម្ផស្ស ឌែម៉ូគ្លីនិក (Dermo Clinic) បានរៀបចំធ្វើពិធីអបអរសាទរខួបគម្រប់១១ឆ្នាំ នៃកាបើកដំណើរការអាជីវកម្មកែសម្ផស្ស ដោយទទួលបានការគាំទ្រច្រើនលើសលប់ពីសំណាក់អតិថិន គ្រប់ស្រទាប់វណ្ណៈ នឹងគ្រប់វ័យ មកទទួលសេវា។
ក្នុងឱកាសដ៏វិសេសវិសាលអបអរសាទរ ខួបគម្រប់ ១១ឆ្នាំ កាលពីថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១នេះ អ្នកស្រី ហូវ ដាណេ អគ្គនាយិកាមជ្ឈមណ្ឌលកែសម្ផស្សឌែម៉ូគ្លីនិក បានប្រកាសតែងតាំងតារាសម្តែង និងពិធីការិនីស្រស់សោភា កញ្ញា វីតវីត ធ្វើជាទូតសុឆន្ទៈ ប្រចាំមជ្ឈមណ្ឌលកែសម្ផស្សឌែម៉ូគ្លីនិក ចាប់ពីថ្ងៃនេះតទៅ។
អ្នកស្រី ហូវ ដាណេ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្នុងពិធីប្រកាសតែងតាំងកញ្ញា វីតវីត ធ្វើជាទូតសុឆន្ទៈ និងខួបគម្រប់ ១១ឆ្នាំរបស់ Dermo Clinic ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី២៥ ខែតុលា យើងមានការផ្តល់ជូនអាហារសម្រន់ ភេសជ្ជៈ និងFree សេវាកម្មកែសម្ពស្សច្រើនមុខដល់ភ្ញៀវដែលអញ្ជើញមកទទួលសេវា។
ថៅកែស្រីម្ចាស់ Dermo Clinic បន្តថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូន អតិថិជន នឹងសូមជូនពរជ័យសព្វសាធុការ សេចក្តីសុខ សេចក្ដីចម្រើនគ្រប់ប្រការចូលកើតមានដល់ភ្ញៀវគ្រប់ៗគ្នា។
ឌែរម៉ូគ្លីនិក មានសេវាកម្មកែសម្ផស្សធំៗ៣ គឺទី១ ព្យាបាលជំងឺសើស្បែកគ្រប់ប្រភេទ, ទី២ កែសម្ផស្ស ដោយមិនវះកាត់ និងទី៣ កែសម្ផស្ស ដោយការវះកាត់។ ចង់ទទួលសេវាកម្មកែសម្ផស្ស ដែលមានគុណភាពសុវត្ថិភាពតម្លៃសមរម្យ កុំភ្លេចទៅមជ្ឈមណ្ឌលកែសម្ផស្ស ឌែរម៉ូគ្លីនិក ដែល មាន៣ទីតាំង គឺ៖ ឌែរម៉ូគ្លីនិក ទួលគោក ផ្សារចាស់ និង ដេអិន។ លេខទូរស័ព្ទ៖ 077 777 965 / 012 95 17 18 / 077 996 777 / 015 776 776 ៕
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ៥ ម៉ោង ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ជប៉ុន នឹងធ្វើរនាំងកម្ពស់២ម៉ែត្រកន្លះបាំងទេសចរមិនឲ្យមើលឃើញទេសភាពភ្នំហ្វូជី