Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បង្ក្រាបគ្លីនិកកែសម្ផស្សខុសច្បាប់ច្រើនកន្លែងនៅបាងកក និងឈៀងម៉ៃ ចាប់បាន ពេទ្យក្លែងក្លាយ ៥នាក់

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី១៥ខែមីនា, ប៉ូលិសថៃ បានឆ្មក់ចូលគ្លីនិកកែសម្ផស្សនិងវេជ្ជសាស្ត្រដែលមិនបានចុះបញ្ជីចំនួន៨កន្លែង ក្នុងទីក្រុងបាងកកនិងឈៀងម៉ៃ ដោយជាលទ្ធផល ចាប់ខ្លួនគ្រូពេទ្យក្លែងក្លាយចំនួន៥នាក់ និងម្ចាស់គ្លីនិកម្នាក់។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការនេះ នាយឧត្តមសេនីយ៍ Witthaya Sriprasertpap មេបញ្ជាការប៉ូលិសផ្នែកការពារអតិថិជន (CPPD) និយាយថា មន្ត្រីមកពី CPPD និងរដ្ឋបាលចំណីអាហារនិងឱសថ (FDA) បានឆ្មក់ចូលគ្លីនិកចំនួន៦ទីតាំងនៅទីក្រុងបាងកក និង២ទីតាំងនៅឈៀងម៉ៃ។

ប្រតិបត្តិការនេះធ្វើឡើង បន្ទាប់ពី​សាធារណជនរាយការណ៍​ថា គ្លីនិក​មួយ​ចំនួន ​កំពុង​ចែកចាយ​​ផលិតផល​កែ​សម្ផស្ស​ ដូចជាថ្នាំអំពូលយកទៅចាក់ ហើយទាមទារតម្លៃខ្ពស់ពេក។ តាមសេចក្តីរាយការណ៍ ផលិតផលនេះ មានលក្ខណៈសម្បត្តិស្រដៀងថ្នាំពេទ្យដែរ ពោលគឺជំរុញខួរក្បាល បេះដូងនិងសរសៃឈាម ឲ្យធ្វើសកម្មភាពទៅជួសជុល DNA និងប្រតិកម្មរ៉ាឌីកាល់សេរីផ្សេងៗ ដើម្បីការពារភាពចាស់និងបង្កើនប្រព័ន្ធភាពស៊ាំ។

(រូបថត៖ Bangkok Post)

ទោះបីជាយ៉ាងណាក៏ដោយ លោក Witthaya អះអាងថា ផលិតផលទាំងនេះ គឺពិតជាបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើត្រូវបានចាក់ចូលទៅក្នុងខ្លួន និងជ្រាបចូលចរន្តឈាមមែន។

លើសពីនេះ មេបញ្ជាការ CPPD និយាយថា ទំនិញសរុបចំនួន២០៥មុខ តម្លៃជាង២លានបាត ដែលភាគច្រើនជាផលិតផលគ្រឿងសម្អាង ឱសថ និងឧបករណ៍វេជ្ជសាស្រ្ត ក៏ត្រូវបានរឹបអូសដែរ។

(រូបថត៖ Bangkok Post)

សមត្ថកិច្ច​​បន្ត​ថា ពេល​សាកសួរ ជនសង្ស័យ​ទាំងអស់​បាន​ឆ្លើយ​សារភាព ហើយពួកគេ​ត្រូវ​រងការ​ចោទ​ប្រកាន់​ពាក់ព័ន្ធផ្តល់​ការ​ព្យាបាល​ដោយ​មិន​មាន​អាជ្ញាប័ណ្ណ​ពី​គ្រូពេទ្យ ការ​ប្រើប្រាស់​ថ្នាំ​មិន​បាន​ចុះ​បញ្ជី​ និង​ប្រើប្រាស់​ផលិតផល​កែសម្ផស្ស​ក្នុង​វិធី​មិន​សមរម្យ​ដោយ​ការ​ចាក់​បញ្ចូល​ក្នុង​ខ្លួន។ ជនសង្ស័យ​ត្រូវ​បានប្រគល់ជូន​សមត្ថកិច្ច​ ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

សូមបញ្ជាក់ថា វិស័យ​ថែរក្សា​ស្បែក និង​ផលិតផល​កែសម្ផស្ស​នៅ​ប្រទេស​ថៃ បានក្លាយជាវិស័យប្រកួតប្រជែងខ្លាំងបំផុត​មួយ ​ក្នុង​ចំណោម​ប្រទេស​អាស៊ីអាគ្នេយ៍។ យីហោអន្តរជាតិធំៗ បានវិនិយោគលើទីផ្សារគ្រឿងសម្អាងថៃ ដោយនៅឆ្នាំ២០២២ តម្លៃទីផ្សារគ្រឿងសម្អាង និងគ្រឿងក្រអូប នៅក្នុងប្រទេសថៃ មានប្រមាណ៤៨៧លានដុល្លារអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ការវះកាត់​កែ​សម្ផស្ស​ ៥ ប្រភេទ នៅ ​ថៃ​ ពេញនិយមធ្វើបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

កសិករដាំដុះដំឡូងមីខេត្តឧត្តរមានជ័យ កែច្នៃនាំចេញទៅចិន និងវៀតណាម

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ថៃ​ព្រមាន​ឲ្យ​ខេត្ត​ក្រុង​១១​ប្រយ័ត្នខ្លួន ព្រោះ​ទំនប់​ចៅប្រាយ៉ា បង្កើនការ​​បង្ហូរ​ទឹក ទប់ទល់​នឹង​ព្យុះ​វីពផា

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ រៀបចំ«បន្ទប់​សង្គ្រាម» ត្រៀមឆ្លើយតប​គ្រោះ​មហន្តរាយ​​ ព្រោះ​​ព្យុះវីពផា​ នាថ្ងៃ​២២-២៣កក្កដា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកតាមដាន៖ ពលរដ្ឋកម្ពុជាគួរតែទៅលេងឱ្យច្រើន នៅប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៥ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម