Connect with us

ព័ត៌មានជាតិ

The Era Clinic សហការជាមួយក្រុមហ៊ុនSoftwave នាំយកបច្ចេកវិទ្យាថែសម្ផស្សដ៏ទំនើបបំផុតមកកាន់ប្រទេសកម្ពុជា

បានផុស

នៅ

The Era Clinic ដែលជាគ្លីនិកថែទាំសម្រស់ក្នុងវិស័យវេជ្ជសាស្ត្រឈានមុខគេនៅកម្ពុជា នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុន Sofwave™ ដែលជាក្រុមហ៊ុនឈានមុខគេអន្តរជាតិក្នុងវិស័យបច្ចេកវិទ្យាសម្រាប់ដោះស្រាយបញ្ហាស្បែកដោយបច្ចេកវិទ្យាអ៊ុលត្រាសោនដោយមិនការវះកាត់។ ពិធីចុះហត្ថលេខាជាផ្លូវការមួយនេះ ត្រូវបានរៀបចំឡើងដោយគណៈគ្រប់គ្រងគ្លីនិក The Era Clinic និងតំណាងក្រុមហ៊ុន Sofwave អន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីបណ្ដាក្រុមវេជ្ជបណ្ឌិត សហគ្រិន អ្នកជំនាញនៅក្នុងវិស័យសម្រស់ និងសុខភាពស្បែក ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ព្រឹត្តិការណ៍នេះ គឺជាជំហានថ្មីមួយសម្រាប់ឧស្សាហកម្មថែសម្ផស្សនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីនេះ លោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី នាយិការប្រតិបត្តិគ្លីនិក The Era Clinic បានថ្លែងថា កិច្ចសហការរវាង​​ The Era Clinic និងក្រុមហ៊ុន Sofwave មិនមែនគ្រាន់តែជាការនាំចូលឧបករណ៍ថ្មីទេ ប៉ុន្តែ ជាជំហានសំខាន់មួយក្នុងការចូលរួមកំណត់ស្តង់ដារថ្មីសម្រាប់ភាពជឿជាក់ សុវត្ថិភាព និងភាពច្នៃប្រឌិតរបស់គ្លីនិកនៅក្នុងស្រុក ដែលបម្រើសេវាកម្មថែរក្សាសម្រស់នៅកម្ពុជា។ លោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី គូសបញ្ជាក់ថា៖ «ជាមួយបច្ចេកវិទ្យា Sofwave យើងអាចផ្ដល់លទ្ធផលថែរក្សាស្បែកសម័យថ្មីដែលមានប្រសិទ្ធភាព ឆាប់ឃើញលទ្ធផល និងមានផាសុខភាពខ្ពស់សម្រាប់អ្នកជំងឺ»។

ចំណែក តំណាងក្រុមហ៊ុន Sofwave ប្រចាំតំបន់អាស៊ី លោកស្រី Jackie Law វិញ បានលើកឡើងថា ក្រុមហ៊ុន Sofwave ពិតមានមោទនភាពខ្លាំងណាស់ដែលបានចូលរួមជាដៃគូជាមួយនឹងគ្លីនិក The Era Clinic។ លោក លោកស្រី Jackie Law បានអះអាងថា៖ «គ្លីនិក The Era Clinic គឺជាក្រុមគ្រូពេទ្យកម្ពុជាដែលមានវិជ្ជាជីវៈខ្ពស់ និងមានឆន្ទៈមោះមុតក្នុងការអភិវឌ្ឍខ្លួន និងស្វះស្វែងក្នុងការស្វែងរកដំណោះស្រាយផ្ដល់ជូនអតិថិជនរបស់ខ្លួននៅក្នុងវិស័យវេជ្ជសាស្ត្រ និងសម្រស់»។

ជាមួយនឹងការថ្លែងកោតសរសើរ និងផ្តល់ទំនុកចិត្តខ្ពស់លើគ្លីនិក The Era Clinic លោកស្រី Jackie Law ក៏ឡើងធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាដ៏ទំនើបរបស់ក្រុមហ៊ុន Sofwave និងចែករំលែកចំណេះដឹងអំពីការថែរក្សាសម្ផស្ស ការថែទាំសុខភាពស្បែកឱ្យក្មេងជាងវ័យ និងចែករំលែកការយល់ដឹងអំពីដំណោះស្រាយដ៏ទំនើបដែលគ្លីនិកអេរ៉ា អាចផ្ដល់ជូនជាមួយនឹងបច្ចេកវិទ្យាដែលបំពាក់នៅគ្លីនិករបស់ខ្លួន ដើម្បីស្ដារឡើងវិញនូវភាពវ័យក្មេង បំបាត់ស្នាមជ្រីវជ្រួញ បង្កើនសម្ផស្សស្បែកឱ្យហាប់ណែន ផងដែរ។ រីឯលោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី ក៏បានបកស្រាយពាក់ព័ន្ធនឹងចម្ងល់ផ្សេងៗ ក្នុងការកែ និងថែរក្សាសម្ផស្សនៅគ្លីនិក The Era Clinic ដែលផ្តោតសំខាន់ទៅលើគុណភាព និងសុវត្ថិភាពអតិថិជនជាចម្បង។

គួរជម្រាបជូនថា តាមរយៈកិច្ចសហការគ្នានេះ គ្លីនិក The Era Clinic បានក្លាយទៅជាគ្លីនិកដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលទទួលបានសិទ្ធិប្រើប្រាស់ជាផ្លូវការក្នុងការផ្ដល់សេវាកម្មបន្តឹងស្បែកមុខ បំបាត់ស្នាមជ្រីវជ្រួញ ដោយបច្ចេកវិទ្យាដ៏ទំនើបពីក្រុមហ៊ុន Sofwave ដែលជាបច្ចេកវិទ្យាលើកសម្រស់ស្បែកដោយបច្ចេកវិទ្យាអ៊ុលត្រាសោនសម័យថ្មីដោយមិនវះកាត់ ទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ មានអាជ្ញាប័ណ្ណទទួលស្គាល់ដោយ FDA ប្រទេសអាមេរិច និងត្រូវបានដាក់អោយប្រើប្រាស់ទូទាំងពិលោក ទាំងប៉ែកខាងអ៊ឺរ៉ុប និងអាស៊ី។ បច្ចេកវិទ្យាថ្មីនេះ មានសមត្ថភាពអាចជ្រមុជចូលទៅក្នុងស្បែកបានជ្រៅទៅដល់ស្រទាប់ទី២នៃស្បែក ដើម្បីជំរុញសមត្ថភាពកោសិកា Fibroblast ដើម្បីផលិតខូឡាជែន និងអេឡាស្ទីនដោយធម្មជាតិ និងបង្កើនសំណើម HA ធ្វើឱ្យស្បែកមានសមត្ថភាពអាចត្រឡប់មករកភាពក្មេងជាងវ័យ ហាប់ណែនល្អបានយ៉ាងមានប្រសិទ្ធភាពដោយមិនចាំបាច់សម្រាកព្យាបាល។ បន្ទាប់ពីបាញ់រួច អតិថិជនអាចត្រឡប់ទៅបំពេញធុរៈកិច្ចប្រចាំថ្ងៃវិញបានភ្លាមៗ ជាមួយនឹងលទ្ធផល និងប្រសិទ្ធិភាពបន្ទាប់ពីការបាញ់ អតិថិជនក៏អាចមើលឃើញភ្លាមៗដោយខ្លួនឯងតែម្តង។

គ្លីនិក The Era Clinic ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ហើយបានក្លាយជាគ្លីនិកមួយដែលឈានមុខគេក្នុងការផ្ដល់ជូនសេវាកម្មដ៏ល្អបំផុត និងប្រកបទៅដោយបច្ចេកវិទ្យាខ្ពស់ៗបំផុតសម្រាប់អតិថិជនរបស់ខ្លួន។ កន្លងមក គ្លីនិក The Era Clinic ក៏មាននាំចូលយកមកនូវបច្ចេកទេស បច្ចេកវិទ្យា និងផលិតផលផ្នែកសម្ផស្សច្រើនមុខ ដែលសុទ្ធតែជាបច្ចេកវិទ្យាទំនើបៗលំដាប់ចុងក្រោយដើម្បីយកមកបម្រើជូនអតិថិជនរបស់ខ្លួន មានដូចជា Fotona NxLine, EndyMed Pro Intensif RF, Profhilo, Revok50 Skin Aura Antiaging និងបច្ចេកទេសផ្សេងៗទៀតជាច្រើន ដើម្បីធានាជូនទៅដល់អតិថិជនរបស់ខ្លួននូវទំនុកចិត្ត សុវត្ថិភាព និងឧត្ដមភាព។ ថ្មីៗនេះ នៅគ្លីនិក The Era Clinic ក្រុមវេជ្ជបណ្ឌិតឯកទេសរបស់គ្លិនិកក៏បន្តពង្រីកកិច្ចសហការជាមួយនឹងវេជ្ជបណ្ឌិតអន្តរជាតិ តាមរយៈការបណ្ដុះបណ្ដាលសមត្ថភាពថ្មីៗ ចំណេះដឹងថ្មីៗ អំពីបច្ចេកវិទ្យាទំនើបៗ និងការចូលរួមកម្មវិធីសន្និបាតលំដាប់ពិភពលោកជាបន្តបន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម