ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាលប្រកាសថ្ងៃសម្ពោធ អគារក្រសួងដែនដីថ្មី
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមមន្រ្តីឲ្យរៀបចំឡើងវិញនូវកម្មវិធីនានា ដោយចាប់ផ្ដើមដំបូងគឺសម្ពោធក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលកំណត់យកថ្ងៃទី ៨ ខែវិច្ឆិកា ២០២១។
សម្តេចតេជោហ៊ុន សែនបានលើកឡើងដើម្បីចាប់ផ្ដើមពីការបើកសេដ្ឋកិច្ច រួមទាំងដំណើរការកម្មវិធីនានាដែលបានលុបចោលកន្លងមក។
សម្តេចបញ្ជាក់យ៉ាងដូច្នេះថា «បើយើងនៅតែក្នុងរូង ពេលដែលយើងឲ្យសិស្សសាលាចូលរៀនដូចជាមិនល្អមើលហើយមិនត្រូវនឹងសង្វាក់ការងារទៀត។ យើងត្រូវទៅពិនិត្យមើលកម្មវិធីមួយចំនួនទៀត ដែលយើងបានលុបចោលដូចជា សម្ពោធក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ការសម្ពោធស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រង់-ក្រូចឆ្មារ ,ការសម្ពោធសមិទ្ធផលនៅខេត្តព្រះសីហនុ ដែលយើងបានធ្វើយ៉ាងធំនិងអស់ថវិកាយ៉ាងច្រើន។ យើងត្រូវតែសម្ពោធកម្មវិធីមួយចំនួនដែលយើងធ្វើកន្លងទៅនេះ អាចរៀបចំឡើងវិញដើម្បីឲ្យដំណើរការការងារធម្មតា។
សម្តេចតេជោបន្តថា បើមិនបើកជាទូទៅទេការស្លាប់ដោយសារសេដ្ឋកិច្ចគឺជាការស្លាប់ដែលពិបាក ជាងការស្លាប់ដោយសារកូវីដទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងសប្តាហ៍នេះគឺមានកិច្ចការច្រើន ហើយអាទិត្យក្រោយនេះប្រជុំរដ្ឋសភា ដើម្បីឆ្លងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការបោះឆ្នោតបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាល និងមានកិច្ចប្រជុំអាស៊ានចំនួន ៣ ថ្ងៃ ហើយដែលពេលនោះកម្ពុជានឹងទទួលញញួរជាប្រធានអាស៊ានឆ្នាំ ២០២២។ ចូលដល់ខែវិច្ឆិកាក៏នឹងមានកិច្ចការបន្តទៀតជាច្រើន។
អគារក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ មានទីតាំងនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មានកម្ពស់ជិត៨៥ម៉ែត្រ ចែកចេញជា៥ជាន់ អគារនេះមានក្បូរក្បាច់រចនាល្អពិសេស ដោយយកលំនាំតាមគម្រូស្ថាបត្យកម្មខ្មែរបុរាណ៕
អត្ថបទ៖ណារី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល