ព័ត៌មានជាតិ
ក្រសួងដែនដី និងអាជ្ញាធរខេត្តកណ្ដាល រៀបចំកិច្ចប្រជុំកំណត់ព្រំប្រទល់រដ្ឋបាលខេត្ត-ក្រុង ឱ្យមានភាពច្បាស់លាស់ក្នុងការគ្រប់គ្រង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្តាល រួមគ្នាពន្លឿនការកំណត់ព្រំប្រទល់រដ្ឋបាលឱ្យមានភាពច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

កាលពីសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស) លោក ឡោ ដាវុធ រដ្ឋលេខាធិការក្រសួង (ដ.ន.ស) លោក សួន សូផា រដ្ឋលេខាធិការក្រសួង (ដ.ន.ស) និងលោក គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីកំណត់ព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ដែលពុំទាន់មានភាពច្បាស់លាស់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីជំនាញផងដែរ។



គោលបំណងសំខាន់ក្នុងកិច្ចប្រជុំពិភាក្សានេះ គឺដើម្បីពិនិត្យស្ថានភាពព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងធ្វើការពិនិត្យពិភាក្សាស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងការកំណត់ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលពុំទាន់មានភាពច្បាស់លាស់ ឱ្យស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំដែលក្រសួងមហាផ្ទៃបានដាក់ចេញកន្លងមក ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍ ការផ្តល់សេវាសាធារណៈ និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រកបដោយប្រសិទ្ធភាព។


ថ្លែងក្នុងកិច្ចប្រជុំ លោក គួច ចំរើន បានស្នើដល់អាជ្ញាធរក្រុង-ស្រុកឃុំ-សង្កាត់ ត្រូវបន្តខិតខំរៀបចំកិច្ចប្រជុំសម្របសម្រួលឱ្យមានការឯកភាពព្រំប្រទល់ជាមួយបណ្តាខេត្តនានាដែលមានព្រំប្រទល់ជាប់ខេត្តកណ្តាល រាល់កិច្ចប្រជុំត្រូវមានកំណត់ហេតុ មានការចុះហត្ថលេខាឯកភាពគ្នា ដើម្បីចេញជាផែនទីឱ្យបានឆាប់រហ័ស សំដៅបញ្ជូនទៅក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទាន់ពេលវេលា៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


