ព័ត៌មានជាតិ
ក្រសួងរៀបចំដែនដី កំពុងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍខេត្តនៅតំបន់ឆ្នេរសមុទ្រ
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កំពុងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលជាការរំលីងនូវគោលនយោបាយអាទិភាព និងវិធានគន្លឹះរបស់រាជរដ្ឋាភិបាល គឺ ទឹក ផ្លូវ ភ្លើង មនុស្ស និងបច្ចេកវិទ្យា ហើយវានឹងក្លាយជាផែនការយុទ្ធសាស្រ្តគំរូសម្រាប់យកទៅអនុវត្តនៅខេត្តតំបន់ឆ្នេរផ្សេងទៀត។
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រចុះមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ។

ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ៖«ការចុះមូលដ្ឋាន គឺយើងត្រូវជួយលើកកម្ពស់ជីវភាពអ្នកមូលដ្ឋាន គិតគូរលើអ្វីដែលមានស្រាប់បង្កើតដង្ហើមសេដ្ឋកិច្ចឱ្យគាត់ និងពង្រឹងភាពជាកម្មាភិបាលរបស់មន្ត្រីរាជការយើង ហើយការចុះមូលដ្ឋាននៅតំបន់ឆ្នេរនេះទៀតសោត គួរផ្តោតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ឡូជិស្ទីក កំពង់ផែអន្តរជាតិពហុបំណង ការអភិវឌ្ឍផែសហគមន៍នេសាទ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់ដូចជា ផ្លូវ ចំណតឡាន បន្ទប់ទឹកជាដើម ការចិញ្ចឹមសត្វ ការដាំដុះដំណាំបន្លែបង្កាដែលឆ្លើយតបតម្រូវការចាំបាច់ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា»។
ជាមួយគ្នានេះ ក្រសួងក៏បានគិតគូរផ្តោតលើវិស័យអប់រំ និងសុខាភិបាល ដូចជាការរៀបចំសាលារៀនឱ្យជាសាលារៀនកម្ពុជា បណ្តុះធនធានមនុស្ស និងរៀបចំលំហសាធារណៈ បង្កលក្ខណៈអោយមនុស្សហាត់ប្រាណ ទទួលទានអាហារគ្រប់គ្រាន់ និងមានជីវជាតិ និងអប់រំផ្សព្វផ្សាយបញ្ចៀសពួកគាត់ពីការទទួលទានអាហារភេសជ្ជៈដែលបង្កជាជំងឺទូទៅ និងជំងឺរ៉ាំរ៉ៃដែលជាការខាតបង់របស់ជាតិ និងប្រជាជន។

គួរជម្រាបថា តំបន់ឆ្នេរសមុទ្រកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងត្រូវបានចាត់ទុកថា ជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏មានភាពទាក់ទាញ និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និងក្នុងតំបន់ព្រមទាំងជាគោលដៅទេសចរណ៍ដ៏ធំ បន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រសៀមរាប-អង្គរ និងរាជធានីភ្នំពេញ៕
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


