ចរាចរណ៍
ស្លាប់៥នាក់ទាំងព្រឹក ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកមោងឬស្សី
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៥និង១៥នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនា មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ស្ថិតនៅចំណុចក្រុមទី៧ ភូមិមោង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបានកើតឡើងរវាងរថយន្ត១គ្រឿងម៉ាក ហ៊ីណូ ធុនដឹកជញ្ជូនពាក់ស្លាកលេខ កំពង់ឆ្នាំង 3A.1566 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បើកបរក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកនឹងរថយន្ត១គ្រឿងម៉ាក នីសសាន់ ធុនដឹកទំនិញ ពាក់ស្លាកលេខ បាត់ដំបង 2B.2211អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (ស្លាប់) ដែលកំពុងបើកបរច្រាស់ទិសគ្នា ។

ក្រោយពេលសមត្ថកិច្ចចុះពិនិត្យទីតាំងកើតហេតុគឺមានមនុស្សស្លាប់ចំនួន៥នាក់ប្រុស ដោយកៀបជាប់ក្នុងរថយន្តទាំងអស់ និងរងរបួសធ្ងន់១នាក់ ប្រុស បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សីហើយ ។
បច្ចុប្បន្នកម្លាំងការិយាល័យចរាចរណ៍ខេត្ត កំពុងចុះទៅអន្តរាគមន៍ដោយសារតែសពមនុស្សទាំង៥នាក់ ត្រូវកៀបជាប់មិនទាន់យកចេញបាននៅឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន