ជីវិតកម្សាន្ដ
មានរឿងអ្វី ប៊ុត សីហា ស្នើសុំឲ្យអ្នកស្រី ទ្រី ដាណា ជួយ
មានទស្សនិកជននិងអ្នកគាំទ្រមួយចំនួនធំបានភ្ញាក់ផ្អើលបន្ទាប់ពីមានការចែករំលែកនូវសារមួយដែលបានអះអាងថា ជាលោក ប៊ុត សីហា ផ្ញើទៅកាន់អ្នកស្រី ទ្រី ដាណា ដើម្បីសុំឲ្យថៅកែរូបនេះជួយខ្លួន ។

ទន្ទឹមគ្នាដែលមានការចែករំលែកនេះដែរក៏មានអ្នកគាំទ្រមួយចំនួនកើតជាមន្ទិលនិងសួរថា តើពិតទេម្ចាស់គណនីហ្វេសប៊ុកដែលចូលខមិនសុំឲ្យអ្នកស្រី ដាណា ជួយនោះជា ប៊ុត សីហា ?។ ប៉ុន្តែយ៉ាងណាមិញមិនទាន់មានការបញ្ជាក់ទេ ខណ:កម្ពុជាថ្មី មិនទាន់អាចស្វែងរកការសួរនាំពីលោក ប៊ុត សីហា បាននៅឡើយទេ។
ផ្អែកតាមគណនីហ្វេសប៊ុកដែលមានឈ្មោះ büťh śêÿhã បានសរសេរថា សួស្តីចែខ្ញុំម្ចាស់អាខោនដែរ ខមិននេះ ខ្ញុំ ប៊ុត សីហា ខ្ញុំមានបញ្ហាចង់ប្រាប់ឲ្យជួយតែមិនដឹងទំនាក់ទំនងផ្ទាល់ជាមួយនឹងចែតាមលេខទូរស័ព្ទណាមួយទេ? សុំចែអាចឆ្លើយតបនឹងប្អូនតិចតាម.Chat fb បានអត់? អរគុណ ។

ថ្វីត្បិតមានការចូលខមិនដើម្បីសុំឲ្យអ្នកស្រី ទ្រី ដាណា ជួយពីសំណាក់ ប៊ុត សីហា ដូចការលើកឡើងខាងលើក៏ពិតមែន ប៉ុន្តែលោកមិនបានបញ្ជាក់ទេថា លោកមានរឿងអ្វី?ហើយស្នើសុំឲ្យអ្នកស្រី ទ្រី ដាណា ជួយអ្វីដល់លោកដែរ។
គួររម្លឹកថា បន្ទាប់ពីរងនូវរឿងអាស្រូវពាក់ព័ន្ធបទល្មើសប្រើប្រាស់គ្រឿងញៀន និងចចាមអារាមរិះគន់មួយចំនួនទៀត គេសង្កេតឃើញថា អតីតម្ចាស់ពានកម្មវិធីចម្រៀងលំដាប់ពិភពលោកThe VoiceCam bodiaរដូកាលទី១លោក ប៊ុត សីហា ហាក់ស្ងប់ស្ងាត់ពីវិថីសិល្បៈ ខណ:ប្រជាប្រិយភាពក៏មានការធ្លាក់ចុះបើទោះបីជាលោកខំប្រឹងស្ដារកេរ្ដិ៍ឈ្មោះឡើងវិញលើវិថីមួយនេះយ៉ាងណាក្តី៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៤ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


