វប្បធម៌ ជំនឿ
បុណ្យ Halloween ល្បីមែន តែមនុស្ស ៣ក្រុមនេះ មិនចូលរួមប្រារព្ធដាច់ខាត
ទោះបីជាបុណ្យ Halloween ជាពិធីដែលមានមនុស្សនិយមប្រារព្ធសឹងមួយពិភពលោកក៏ដោយ នៅមានជាតិសាសន៍មួយចំនួន ប្រកាន់ជំនឿខ្ជាប់ខ្ជួន មិនទទួលយកបុណ្យនេះចូលទៅក្នុងប្រពៃណីរបស់ខ្លួននោះឡើយ។ ជាពិសេសបរិស័ទនៃសាសនាទាំង ៣ ខាងក្រោម មិនត្រឹមតែមិនព្រមប្រារព្ធនោះទេ ពួកគេថែមទាំងចៀសវាងដាច់ខាត មិនចូលក្បែរទៀតផង។
យូដាសាសនិក

យោងតាមអ្នកនិពន្ធលោក Alfred J. Kolatch ដែលបានសរសេរសៀវភៅ Second Jewish Book of Why នៅក្នុងសាសនាយូដា ពិធីបុណ្យ Halloween មិនត្រូវបានអនុញ្ញាតដោយពួកយូដាអម្បូរ Halakha ឡើយ ព្រោះវាបំពានទៅលើព្រះគម្ពីរលេវីវិន័យជំពូក ១៨ ខ៣ ដែលបានហាមប្រាមជនជាតិយូដាមិនឱ្យទទួលទំនៀមទម្លាប់របស់សាសន៍ដទៃ។
យ៉ាងណាមិញ ជនជាតិយូដាដែលរស់នៅអាមេរិក ភាគច្រើនបានចូលរួមប្រារព្ធពិធីបុណ្យ Halloween ដោយផ្តាច់ចេញពីទំនៀមទម្លាប់ដើមនៃសាសនារបស់ខ្លួន។ ពួកគេនិយាយថា គ្មានហេតុផលសាសនាណាដែលជនជាតិយូដាសហសម័យមិនគួរប្រារព្ធពិធីបុណ្យ Halloween នោះទេ ខណៈគ្រិស្តបរិស័ទនិកាយផ្សេងទៀត ប្រឆាំងដាច់ខាតនឹងការប្រារព្ធពិធីបុណ្យនេះ។
អ៊ីស្លាមសាសនិក

លោក Sheikh Idris Palmer អ្នកនិពន្ធសៀវភៅ A Brief Illustrated Guide to Understanding Islam សរសេរថា ប្រជាជនម៉ូស្លីមមិនគួរចូលរួមក្នុងពិធីបុណ្យ Halloween ឡើយ ដោយលោកបញ្ជាក់ថា “ការចូលរួមក្នុងពិធីបុណ្យ Halloween វាជារឿងខុសឆ្គងជាងការចូលរួមក្នុងបុណ្យណូអែល ឬបុណ្យអ៊ីស្ទឺរ របស់គ្រិស្តបរិស័ទទៅទៀត។
ចំណែកក្រុមប្រឹក្សាជាតិ Fatwa នៃប្រទេសម៉ាឡេស៊ី ក៏បានចែងច្បាប់ប្រឆាំងនឹងពិធីបុណ្យ Halloween ផងដែរ ដោយស្ថាប័ននេះលើកឡើងថា ការប្រារព្ធបុណ្យនេះ ធ្វើឡើងក្នុងន័យកំប្លុកកំប្លែង បង្កប់ភាពភ័យរន្ធត់សម្រាប់តែកម្សាន្តប៉ុណ្ណោះ ខណៈប្រពៃណីតតាំងនឹងវិញ្ញាណនៃសេចក្ដីស្លាប់ វាមិនមានឥទ្ធិពលលើមនុស្សនៅរស់ឡើយ។ ជាមួយគ្នាដែរស្ថាប័នសាសនាអ៊ីស្លាម Dar Al-Ifta Al-Missriyyah នៅប្រទេសអេហ្សីព ក៏មិនយល់ស្របនឹងការប្រារព្ធពិធី Halloween ដូចគ្នា ព្រោះវាខុសទៅនឹងគោលការណ៍ជំនឿរបស់អ៊ីស្លាមបរិស័ទ។
ព្រហ្មញ្ញសាសនិក

ក្នុងសាសនាហិណ្ឌូមានពិធីបុណ្យមួយឈ្មោះ Pitru Paksha ដែលរំលឹកដល់អ្នកស្លាប់។ ហិណ្ឌូសាសនិក គោរពនិងជឿថា ពិធីបុណ្យនេះអាចរក្សាព្រលឹងនៃបុព្វបុរសរបស់ពួកគេឱ្យសម្រាកពេញលេញ។ ឯការទទួលយកបុណ្យ Halloween ចូលក្នុងប្រពៃណីពួកគេ នាំឱ្យរំខានដល់បុព្វការីជន ជាពិសេសជំនឿនៃព្រលឹងអ្នកស្លាប់ ហាក់ផ្ទុយស្រឡះពីគ្នា។
ចំណែកពិធីបុណ្យ Diwali ដែលគេតែងធ្វើឡើងកំលុងពាក់កណ្ដាលខែកញ្ញា ត្រូវបានអ្នកខ្លះយកមកធ្វើជាចំណុចប្រឆាំងគ្នាជាមួយនឹងពិធីបុណ្យ Halloween ព្រោះជឿថា ប៉ះពាល់ដល់ថ្ងៃឈប់សម្រាករបស់ជនជាតិដើម។
ទោះជាយ៉ាងណា អ្នកកាន់សាសនាហិណ្ឌូខ្លះជ្រើសរើសចូលរួមក្នុងទំនៀមទម្លាប់ដ៏ពេញនិយមនៃពិធីបុណ្យ Halloween។ ប៉ុន្តែនៅតែមានអ្នកកាន់សាសនាហិណ្ឌូផ្សេងទៀតដូចជាក្រុម Soumya Dasgupta បានប្រឆាំងនឹងការប្រារព្ធពិធីនេះ ដោយហេតុផលថា ថ្ងៃឈប់សម្រាកនៃពិធីបុណ្យ Halloween របស់លោកខាងលិច ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពិធីបុណ្យជនជាតិដើមហិណ្ឌូ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដើមកំណើតនៃពិធីបុណ្យ Halloween ដែលល្បីល្បាញពាសពេញពិភពលោក
ចុចអាន៖ ទាំងនេះជាប្រភេទខ្មោច-បិសាច ល្បីៗដែលគេនិយមក្នុងពិធីបុណ្យ Halloween
ចុចអាន៖ ប្រវត្តិនៃល្ពៅមុខខ្មោច ក្នុងពិធីបុណ្យ Halloween ដែលមនុស្សជំនាន់មុនខ្លាចរអា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១១ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


