ព័ត៌មានជាតិ
លោក អូស្មាន ហាស្សាន់៖ ក្រោមម្លប់សន្តិភាព រដ្ឋាភិបាលកើញចេញពីគណបក្សប្រជាជនកម្ពុជាផ្ដល់សេរីភាពជំនឿពេញលេញដល់ខ្មែរឥស្លាម
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃអង្គការសម្ព័ន្ធពិភពឥស្លាម អះអាងថា ក្រោមម្លប់សន្តិភាព និងក្រោមការដឹករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តពីសម្ដេចតេជោ ហ៊ុន សែន សហគមន៍ឥស្លាមទទួលបានសិទ្ធិសេរីភាព ជំនឿពេញលេញបរិបូរណ៍ និងទទួលបានការអភិវឌ្ឍ និងទទួលបានតួនាទីផ្សេងៗនៅតាមស្ថាប័នកំពូលដោយគ្មានការរើសអើង។ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ លើកឡើងបែបនេះ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ ឥស្លាម និងពុទ្ធសាសនា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទទួលបន្ទុកបេសកកម្ម និងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃអង្គការសម្ព័ន្ធពិភពឥស្លាម គូសបញ្ជាក់ដូច្នេះ៖«ក្រោមម្លប់សន្តិភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្ដមប្រឹក្សា(ផ្ទាល់)ព្រះមហាក្សត្រ សហគមន៍ឥស្លាមទទួលនូវសិទ្ធិសេរីភាព ជំនឿសាសនា យ៉ាងពេញលេញបរិបូរណ៍ និងទទួលបានការអភិវឌ្ឍឥតឈប់ឈរ ជាពិសេសយើងមានតំណាងសាសនិកឥស្លាមដែលកំពុងមានតួនាទីនៅក្នុង និង តាមស្ថាប័នកំពូលរបស់ប្រទេសជាតិ »។

តាមលោក អូ ស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេសរបស់រដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ន សហគមន៍ឥស្លាម ទទួលបានតំណែងក្នុងតួនាទីនៅក្នុង និង តាមស្ថាប័នកំពូលរបស់ប្រទេសជាតិដូចជា នៅស្ថាប័នព្រឹទ្ធសភា មានជនជាតិខ្មែរឥស្លាមចំនួន៥រូបទទួលបានតួនាទីជាសមាជិកព្រឹទ្ធសភា នៃចំនួន៦៥រូប នៅស្ថាប័នរដ្ឋសភា មានចំនួន៦រូប ក្នុងចំណោមសមាជិករដ្ឋសភា១២៥រូប និងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាសម្ដេចប្រធានព្រឹទ្ធសភា ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងទីប្រឹក្សាតាមបណ្ដាក្រសួងស្ថាប័ន និងអភិបាលរងរាជធានីខេត្ត អភិបាលរងក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ខណ្ឌ មន្ត្រីយោធា នគរបាលថ្នាក់ឧត្ដមសេនីយ៍ គ្រូពេទ្យ គ្រូបង្រៀនខ្មែរឥស្លាមពាសពេញផ្ទៃប្រទេស។

សូមរម្លឹកថា នៅអំឡុងពេលកម្ពុជា ធ្លាក់ចូលក្នុងភ្លើងសង្គ្រាម អំឡុងពេលរបបសាធារណរដ្ឋខ្មែរ របស់សេនាប្រមុខ លន់ នល់ និងរបបប្រល័យពូជសាសន៍ប៉ុលពត សិទ្ធិសេរីភាពរបស់ប្រជាជនខ្មែរ និងពលរដ្ឋខ្មែរឥស្លាម ត្រូវបាត់បង់សិទ្ធិគ្រប់យ៉ាង ដូចជាសិទ្ធិសេរីភាពលើជំនឿ និងសិទ្ធិរស់រានមានជីវិតជាដើម។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សិទ្ធិសេរីភាពជំនឿ ត្រូវបានស្ដារនិងសង្គ្រោះឡើងវិញ។
ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សហគមន៍ខ្មែរឥស្លាម មានការរីកចម្រើន និងសេរីភាពជំនឿសាសនាយ៉ាងពេញលេញ និងរាជរដ្ឋាភិបាល បានរៀបចំឱ្យមានស្ថាប័នកំពូលឥស្លាមឡើងវិញ គឺគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលបានផ្ដល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាម ជាច្រើនរូបនៅក្នុងស្ថាប័នកំពូលរបស់ជាតិ និងនៅថ្នាក់ក្រោមជាតិ។

រដ្ឋាភិបាលក៏បានផ្ដល់ជូនសហគមន៍ខ្មែរឥស្លាមដូចជា ការរៀបចំអាហារស្រាយបួសរ៉ាម៉ាដនប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ ដោយមានអ្នកចូលរួមទាំងជាតិ និងអន្តរជាតិប្រមាណ៥ពាន់នាក់ក្នុង១ឆ្នាំ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា បច្ចុប្បន្ន សិទ្ធិសេរីភាពជំនឿសាសនារបស់ពលរដ្ឋខ្មែរឥស្លាម ត្រូវបានរដ្ឋាភិបាលកម្ពុជា ផ្ដល់ឱ្យយ៉ាងពេញលេញតាមរយៈ សាសនិកឥស្លាមអាចស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ទៅតាមគ្រឹស្ថានសិក្សាគ្រប់កម្រិត។ ចំណែកខ្មែរឥស្លាមជាស្ត្រី អាចទទួរ ចំណែកបុរសក៏អាចពាក់មួកកន្តិបថតរូបសម្រាប់ប្រើប្រាស់ក្នុងឯកសាររដ្ឋបាល ដូចជាលិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ។
រដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំកន្លែងថ្វាយបង្គំសម្រាប់ឥស្លាមសាសនិកនៅតាមអាកាសយានដ្ឋាន មន្ទីរពេទ្យ រោងចក្រ សណ្ឋាគារ និងផ្សារទំនើបធំៗមួយចំនួន ជាពិសេសនៅវិមានសន្តិភាព និងទីស្ដីការគណៈរដ្ឋមន្ត្រីក៏មានបន្ទប់ថ្វាយបង្គំ។

នៅក្នុងពេលកូវីដ១៩រាតត្បាតជាសកល ប្រទេសផ្សេងៗជាច្រើននៅលើសកលលោក តម្រូវឱ្យបូជាសពអ្នកស្លាប់ព្រោះកូវីដ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសាសនិកខ្មែរឥស្លាមបញ្ចុះសាកសពតាមបែបប្រពៃណី ។
រដ្ឋាភិបាល ក៏បានផ្ដល់កញ្ចប់ថវិកា ដល់ពលរដ្ឋខ្មែរឥស្លាមដែលរងងាយគ្រោះព្រោះវិបត្តិកូវីដ១៩ ដូចពលរដ្ឋខ្មែរទូទៅ បង្កភាពងាយស្រួលអ្នកជំងឺខ្មែរឥស្លាមដែលឆ្លងជំងឺសម្រាកព្យាបាលនៅមន្្ទីរពេទ្យ ដោយទទួលបានអាហារហាឡាល់ និងឱកាសផ្សេងៗ។ រដ្ឋាភិបាលបញ្ជូលគ្រូបង្រៀនទៅក្នុងក្របខ័ណ្ឌក្រសួងអប់រំ ជាង១៥០០នាក់ និងកិច្ចគាំពារផ្សេងៗជាច្រើនទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់