វប្បធម៌ ជំនឿ
ប្រវត្តិនៃល្ពៅមុខខ្មោច ក្នុងពិធីបុណ្យ Halloween ដែលមនុស្សជំនាន់មុនខ្លាចរអា
ល្ពៅមុខខ្មោច ជាវត្ថុតុបតែងលម្អមួយដ៏សំខាន់ដែលអ្នកប្រារព្ធពិធីបុណ្យ Halloween មិនអាចអាក់ខានបានឡើយ។ វាត្រូវបានគេយកទៅតែងនៅតាមផ្ទះ ហាងលក់ដូរ និងសួនច្បារនានា នៅតាមបណ្ដាប្រទេសខាងអឺរ៉ុបដែលជាទីពេញនិយមនៃពិធីបុណ្យនេះ។

ចុះប្រិយមិត្តធ្លាប់ឆ្ងល់អត់ ហេតុអីបានជាគេមិនអាចចោល ល្ពៅមុខខ្មោច ក្នុងការតុបតែង? តើវាមានប្រវត្តិបែបណា?

ដើមកំណើតនៃការឆ្លាក់មុខខ្មោច ឬមុខបិសាចពីផ្លែល្ពៅមានប្រភពពីទេវកថារបស់ប្រទេសអៀរឡង់ តាំងពីរាប់រយឆ្នាំមុន។ កាលណោះ មានតំណាលថា មានបុរសម្នាក់ឈ្មោះ Stingy Jack ដែលជាមនុស្សឆ្លាតបានប្រើល្បិចអាក្រក់ ដើម្បីកិបកេងប្រាក់ពីបិសាចមួយ ពេលផឹកស្រាជុំគ្នា។ លុះពេល Jack ស្លាប់ទៅ ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យគេទៅស្ថានសួគ៌ឡើយ ហើយអារក្សក៏មិនអនុញ្ញាតឱ្យចូលទៅនរកដែរ។ ដូច្នេះ Jack ត្រូវបានកាត់ទោសឱ្យដើរលើផែនដីអស់កល្បជានិច្ច។ ដោយសារភ័យខ្លាច ព្រលឹងតែលតោលរបស់ Jack មកយារយីផ្ទះសម្បែង ប្រជាជនអៀរឡង់ ចាប់ផ្តើមឆ្លាក់មុខបិសាចចេញពីផ្លែទទឹម ដើម្បីបន្លាចព្រលឹងដែលវង្វេងនោះ កុំឱ្យចូលក្បែរផ្ទះរបស់ពួកគេ។ ជួនកាលរូបនិមិត្តមុខខ្មោច ត្រូវបានផលិតចេញពីផ្លែម្នាស់ ឪឡឹក មើម turnips ឬដំឡូងក៏មាន។

ក្រោយមក មានជនអន្តោប្រវេសន៍អៀរឡង់បានផ្លាស់ទៅសហរដ្ឋអាមេរិក ពួកគេបែកគំនិតថ្មី ដោយឃើញថា ផ្លែល្ពៅធំល្អ ងាយស្រួលកែច្នៃ ពួកគេប្ដូរការឆ្លាក់ពីផ្លែទទឹមមុខខ្មោច មកឆ្លាក់លើផ្លែល្ពៅវិញ។ ដោយសារផ្លែល្ពៅធំទូលាយល្អផងនោះ ទើបគេច្នៃវាបន្ថែម ដោយដាក់កូនចង្កៀងគោមពីខាងក្នុង និងឱ្យឈ្មោះថា jack-o’-lanterns។

លុះដល់សត្សវត្សរ៍ទី ៨ នៃគ្រឹស្តសករាជ រឿងព្រេងនិទានអំពី Stingy Jack ក៏ត្រូវបានសាយភាយទៅដល់អ៊ីតាលី ចំពេលដែលសាសនារ៉ូម៉ាំងកាតូលិកផ្លាស់ប្ដូរថ្ងៃបុណ្យ All Saints Day ឬ All Hallows’ evening (Halloween ) ផងនោះ ទើបទេវកថា Stingy Jack ត្រូវបានបញ្ចូលទៅក្នុងពិធីបុណ្យ Halloween យ៉ាងឆាប់រហ័ស។ ចាប់ពីពេលនោះ ពិធីបុណ្យ Halloween តែងតែមានផ្លែល្ពៅដែលឆ្លាក់ជាទម្រង់មុខបិសាច រួចទុកចោលតាមគល់ឈើ ឬបណ្ដែតតាមទឹក ជារៀងរាល់ឆ្នាំ។

ម្យ៉ាងវិញទៀត ដោយសារពិធីបុណ្យ Halloween ត្រូវបានប្រារព្ធពិធីក្នុងប្រទេសអង់គ្លេស និងអៀរឡង់បុរាណ អំឡុងពេលចុងរដូវក្តៅ នៅថ្ងៃទី ៣១ តុលា ជាថ្ងៃចុងក្រោយនៃឆ្នាំចាស់ គេជឿថា ព្រលឹងមនុស្សស្លាប់នឹងធ្វើដំណើរទៅកាន់ពិភពលោកផ្សេងទៀត ហើយព្រលឹងខ្លះ អាចត្រឡប់មកផ្ទះវិញ។ ដូច្នេះការតុបតែង ផ្លែល្ពៅមុខខ្មោច ឬមុខបិសាចផ្សេងៗ អាចជួយបណ្ដេញវិញ្ញាណវិលវល់បាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទាំងនេះជាប្រភេទខ្មោច-បិសាច ល្បីៗដែលគេនិយមក្នុងពិធីបុណ្យ Halloween
ចុចអាន៖ ដើមកំណើតនៃពិធីបុណ្យ Halloween ដែលល្បីល្បាញពាសពេញពិភពលោក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


