ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកជាផ្លូវការ យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាសហស្ថាបនិក «គម្រោងស្អាត» នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើកជាផ្លូវការ យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១ ក្រោមទិសស្លោកថ្មីប្រចាំឆ្នាំ «ទម្លាប់ថ្មី ទម្លាប់ស្អាត» តាមប្រព័ន្ធអនឡាញ Zoom។
ជាកិច្ចចាប់ផ្ដើមឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក-សមាជិកា និងក្រុមការងារប្រតិបត្តិ ព្រមទាំងយុវជនសុឆន្ទៈស្អាតទាំងអស់ នៃគម្រោងស្អាត ដែលបានខិតខំប្រឹងប្រែង ប្ដេជ្ញារៀបចំ និងបន្តអនុវត្តយុទ្ធនាការភ្នំពេញស្អាត ចាប់តាំងពីឆ្នាំ២០១៧ ដែលជាជំហានដំបូង រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ នៅថ្ងៃនេះ។

ឯកឧត្ដម បានលើកឡើងថា លទ្ធផលទាំងនេះ មិនអាចលេចចេញជារូបរាងបានទេ ប្រសិនបើគ្មានការចូលរួមពីស្ថាប័នរដ្ឋ ឯកជន ស្ថានទូត សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងដៃគូឧបត្ថម្ភ និងដៃគូសហការទាំងអស់ ជាពិសេសកិច្ចសហការឧបត្ថម្ភពេញទំហឹង ក្នុងឆ្នាំ២០២១នេះ ពីសំណាក់ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ។
ឯកឧត្ដមប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានថ្លែងឲ្យដឹងថា គម្រោងស្អាត ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំតួអង្គពាក់ព័ន្ធ បង្កើតឲ្យមានសំឡេងតែមួយ ពីសំណាក់ស្ថាប័នអង្គការ អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រូបវន្តបុគ្គល និងនីតិបុគ្គល និងគ្រប់មជ្ឈដ្ឋាន គ្រប់វិស័យ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យ រួមគ្នាក្នុងការចូលរួមចំណែកលើកកម្ពស់ មេត្រីភាពបរិស្ថាន ជាពិសេសបញ្ជៀបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមមួយ ស្ដីពី ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទៅដល់សាធារណជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីបំផុសការចូលរួមចំណែកទាំងអស់ ក្នុងការថែទាំ និងលើកកម្ពស់សោភ័ណ្ឌភាពប្រទេសកម្ពុជា ឲ្យមានភាពប្រសើរឡើង ព្រមទាំងជំរុញកិច្ចការពារបរិស្ថានល្អ អនា ម័យល្អ ភាពស្រស់បំព្រង ផាសុខភាពល្អ ដែលជាភាពស៊ីវិល របស់សង្គមសម័យទំនើប។

ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងបន្តថា «ជាការពិត យុទ្ធនាការភ្នំពេញស្អាត បាននិងកំពុងរួមចំណែកជាមួយអាជ្ញាធរដែនដី មានសមត្ថកិច្ច ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំចូលរួមដោះស្រាយបញ្ហាសំរាម តាមរយៈផែនការសកម្មភាពនានា នៅក្នុងនោះក៏មានផងដែរ ក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ជាពិសេសគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត របស់ក្រសួងទេសចរណ៍ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស យុទ្ធសាស្រ្ដរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ការអប់រំ អនាម័យ និងបរិស្ថានស្អាត នៅតាមបណ្ដាគ្រឹះស្ថានអប់រំ ក៏ដូចជាគោលនយោបាយ គ្រប់គ្រងសំរាមរបស់ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ដែលសុទ្ធសឹងតែជាផែនការយុទ្ធសាស្រ្ដ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយ និងលើកកម្ពស់អនាម័យទីក្រុង និងជំរុញមេត្រីភាពបរិស្ថាន ដែលក្នុងនោះ យើងក៏មិនភ្លេចដែរ នូវគោលនយោបាយផ្សព្វផ្សាយពីសំណាក់ក្រសួងព័ត៌មាន ដើម្បីជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ថែមមួយកម្រិតទៀត»។

ឯកឧត្ដម បានថ្លែងបន្តថា យ៉ាងណាមមិញ អំឡុងឆ្នាំ២០២១នេះ ការរស់នៅរបស់មនុស្សជាតិ មិនទាន់អាចត្រឡប់ទៅកាន់ភាពប្រក្រតីពេញលេញភ្លាមៗ នោះទេ។ ប៉ុន្តែស្ថិតក្នុងកាលៈទេសៈ ក្នុងពេលបច្ចុប្បន្ននេះ យើងត្រូវរៀនរស់ជាមួយនឹងកូវីដ-១៩ ដោយប្រកាន់ភ្ជាប់នូវគន្លងថ្មី ពោលគឺទម្លាប់ថ្មី ទម្លាប់ស្អាត ដែលទិសស្លោកប្រចាំឆ្នាំ របស់យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២១នេះ។ ទិសស្លោកថ្មី គឺជាការវិវត្តន៍ និងកែសម្រួលពីពាក្យស្លោកចាស់ កាលពីឆ្នាំ២០២០ គឺ ស្អាតជាទម្លាប់ថ្មី ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍បច្ចុប្បន្ន ដោយក្ដោបបញ្ចូលទាំងការឆ្លើយតបទៅលើបញ្ហាកូវីដ-១៩ផង ព្រមទាំងវិស័យអប់រំ អនាម័យ និងបរិស្ថានផងដែរ។
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាសហស្ថាបនិក «គម្រោងស្អាត» បានគូសបញ្ជាក់បន្ថែមថា «ក្នុងន័យនេះ ទម្លាប់ថ្មី ទម្លាប់ស្អាត គឺមិនត្រឹមតែ សំដៅដល់ទម្លាប់ក្នុងការគ្រប់គ្រង និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្វីដែលើសពីនេះ គឺការជំរុញ និងការលើកកម្ពស់ការរស់នៅ ដោយស្មារតីប្រុងប្រយ័ត្ន និងការបំពេញការងារ ការប្រកបវិជ្ជាជីវៈផ្សេងៗ ប្រកបដោយប្រសិទ្ធភាព ក្នុងបរិបទកូវីដ-១៩ ជាមួយនឹងទម្លាប់ថ្មី»៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា