ព័ត៌មានជាតិ
រាជធានីភ្នំពេញ បង្ហាញសក្តានុពលទៅកាន់ពិភពលោក តាមរយៈការអភិវឌ្ឍគ្រប់វិស័យ
រាជធានីភ្នំពេញ ជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងយ៉ាងល្អឯក គឺស្ថិតនៅលើចំណុចនៃប្រសព្វទន្លេបួនហៅថា ទន្លេបួនមុខ ដែលជាអត្តសញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពលប្រគួតប្រជែង ជាមួយការអភិវឌ្ឍមួយប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ។

បច្ចុប្បន្ននេះរាជធានីភ្នំពេញមានប្រជាពលរដ្ឋរស់នៅចំនួនជាង៣លាននាក់ ក្នុងនោះប្រជាពលរដ្ឋស្នាក់នៅអចិន្ត្រៃយ៍ប្រមាណ២លាននាក់ ស្នាក់នៅជាបណ្តោះអាសន្ន ដោយចេញចូលរកស៊ីនៅភ្នំពេញ មានប្រមាណ១លាននាក់។ ទន្ទឹងនិងកំណើនប្រជាពលរដ្ឋនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានគិតគូរយ៉ាងខ្លាំងពីការកសាងហេដ្ឋារចនាសម្ព័ន្ធនានាអោយសមជាទីក្រុងស៊ីវិល័យ រហូតមានសក្តានុពលយ៉ាងឆាប់រហ័សក្នុងតំបន់និងពិភពលោក ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំកិច្ចប្រជុំសំខាន់ៗជាច្រើនក្នុងឋានៈជាប្រធានប្តូរវេននៅឆ្នាំ២០២២ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ពន្ធ័,កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ានសហភាពអឺរ៉ុប,វេទិកាអន្តរសភាពអាស៊ាន និងកិច្ចប្រជុំអភិបាលក្រុងអាស៊ានដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ ហើយរាជធានីភ្នំពេញដែលមានលោក ឃួង ស្រេង ជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ធ្វើជាប្រធាននៃកិច្ចប្រជុំដែលទទួលបានជោគជ័យយ៉ាងធំធេង ធ្វើឲ្យកិត្យានុភាពរបស់កម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងទទួលបានការកោតសរសើរពីបណ្តាលអភិបាលទីក្រុងនៃបណ្តាប្រទេសអាស៊ានដែលបានសំរេចជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំនេះ។

ព្រឹត្តិការដ៏សំខាន់មួយទៀតគឺរាជធានីភ្នំពេញក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ ដើម្បីរួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើង ត្រៀមទទួលការរៀបចំការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការរៀបចំកែលំអរសោភណ្ឌ័ភាពក្នុងរាជធានីភ្នំពេញ ពិសេសការជួសជុលហេដ្ឋារចនាសម្ពន្ធ័រូបវន្ត មានផ្លូវ,ដាក់ប្រព័ន្ធលូ,កែលំអរសួនច្បារ បំពាក់ភ្លើងបំភ្លឺសាធារណៈ បំពាក់ភ្លើងសម្រុះពណ៌នឹងការងារជាច្រើនទៀត ដែលបម្រើឲ្យការងារត្រៀមប្រកួតកីឡាស៊ីហ្គេមនាពេលឆាប់ៗខាងមុខនេះ ជាពិសេសនៅតំបន់ជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោ ជាតំបន់សក្ដានុពលដ៏សំខាន់ជាតំបន់សេដ្ឋកិច្ច ពាណិជកម្ម ទេសចរណ៍ ជាប់ដងទន្លេសាប មានស្ពានបេតុងព្រែកព្នៅដ៏វែង។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញក៏បានស្ថាបនាផ្លូវថ្មីទាំងស្រុងចំនួន ២ខ្សែទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទូទៅផង និងការធ្វើដំណើរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះផងដែរ។ ផ្លូវថ្មីទាំង២ខ្សែនេះ គឺស្ថាបនាស្របតាមទន្លេសាបផ្នែកខាងកើត បែកខ្នែងជា២ផ្នែកឆ្ពោះឡើងមហាវិថី ឈ្នះ ឈ្នះ គឺខ្សែទី១ផ្លូវស្របមាត់ទន្លេ ចាប់ពីផ្លូវជាតិលេខ៦ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៨គីឡូម៉ែត្រ សម្រេចការសាងសង់បាន១០០% ទាំងការងារធ្វើផ្លូវបេតុង ដាក់លូ របាពុះចែកទ្រូងផ្លូវ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ។ ខ្សែផ្លូវទី២ គឺចាប់ពីផ្លូវសម្តេច ជា ស៊ីម ជ្រោយចង្វារ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៥គីឡូម៉ែត្រ ដោយសម្រេចការសាងសង់បាន១០០%ហើយដែរ។ នៅចំពីមុខកីឡដ្ឋានជាតិមកតតេជោ មានមហាវិថីឈ្នះ ឈ្នះមួយខ្សែយ៉ាងស្អាត ស្ថិតនៅចន្លោះផ្លូវជាតិលេខ៥និងលេខ៦ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញដែលជាផ្លូវនៅចំទីតាំងត្រូវរៀបចំពីធីនេះតែម្តង។

គួរបញ្ជាក់ថា ចំពោះវិសាលភាពការងារជួសជុលកែលំអរនេះ ត្រូវបានផ្តោតសំខាន់នៅតាមមហាវិធីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅត្រើយខាងកើត ដល់ផ្លូវជាតិលេខ៦ស្ថិតក្នុងសង្កាត់ព្រែកតាសេក និងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ដោយប្រើប្រាស់ក្រុមកម្មករ កម្មការនីជិតមួយពាន់នាក់ កំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ដែលការងារទាំងអស់នឹងសម្រេចឲ្យរួចរាល់នៅដើមខែមេសា ឆ្នាំ២០២៣ ស្របតាមបទដ្ឋានបច្ចេកទេស ក្នុងនោះមានការងារ ដាក់ប្រព័ន្ធលូទាំងសងខាងផ្លូវ មានទាំងលូជ្រុង លូមូលមុខកាត់ ពី១ម៉ែត្រទៅ២ម៉ែត្រមានប្រវែង៧៣៤០ម៉ែត្រ ទទឹង៩ម៉ែត្រ។ក្រៅពីនេះនៅមានការងារជួសជុលគ្រឹះផ្លូវ និងចាក់បេតុងឆ្អឹងដែកកម្រាស់ ២៥ cm តាមទីតាំងដែលខូចគ្រឹះមានផ្ទៃក្រឡាសរុប ៥៨.៥០០ម៉ែត្រការ៉េ,ការងារអ៊ុតកៅស៊ូ AC កំរាស់ ១០០mm, ការងារគូសគំនូសសញ្ញាចរាចរ និងតំឡើងស្លាកសញ្ញាចរាចរ,ការងាររៀបចំខឿន និងចិញ្ចើមផ្លូវថ្មើជើងដោយក្រាលការ៉ូឡា,ការរៀបចំសួនច្បារកណ្តាលទ្រូងផ្លូវមានទទឹង ៦ម៉ែត្ររួមទាំងការដាំស្មៅ ដាំដើមឈើរៀបប្រពន្ធ័ទឹក ប្រពន្ធ័ភ្លើងទៅតាមគោលដៅនៃគម្រោងឲ្យបានរួចរាល់ត្រឹមដើមខែមេសា មុននៃការប្រកួតកីឡាស៊ីហ្គេមនិងប៉ារ៉ាហ្គេមចាប់ផ្តើម។ ការជួសជុលកែលំអរហេដ្ឋារចនា សម្ពន្ធ័នេះ ធ្វើឡើងដោយម៉តចត់តាមបទដ្ឋានបច្ចេកទេសរួមចំណែកលើកកំពស់សោភណ្ឌភាព បរិស្ថាន រាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រងសក្ត័សមជាទីក្រុងស៊ីវិល័យ និងស្មើមុខស្មើភាពជាមួយបណ្តាទីក្រុង នានាក្នុងតំបន់ផងដែរ។ ការអភិវឌ្ឍន៏រាជធានីភ្នំពេញផ្តើមចេញពីប្រទេសជាតិមានសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេសតាមនយោបាយឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាស្ថាបនិកសន្តិភាពដ៏ឆ្នើម៕
អត្ថបទ៖ ស្រីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


