ព័ត៌មានអន្ដរជាតិ
គ្មានរាជធានីភ្នំពេញឡើយ ក្នុងចំណោមទីក្រុង មានខ្យល់ពុលអាក្រក់បំផុតទាំង៣៩ លើពិភពលោក
យោងតាមទិន្នន័យដែលចេញផ្សាយដោយ ក្រុមហ៊ុនបច្ចេកវិទ្យាគុណភាពខ្យល់របស់ប្រទេសស្វីស IQAir បានបង្ហាញថា រដ្ឋធានីហ្សាការតា របស់ប្រទេសឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតរបស់ពិភពលោក។

ទិន្នន័យនេះត្រូវបានចងក្រងចាប់តាំងពីខែឧសភាមកម្ល៉េះ ហើយក្នុងចំណោមទីក្រុងទាំង ៣៩ ដែលរងការបំពុល គឺគ្មានរាជធានីភ្នំពេញ របស់ប្រទេសកម្ពុជាឡើយ ។
យោងតាម IQAir បានឲ្យដឹងថា ទីក្រុងហ្សាការតាដែលមានប្រជាជនរស់នៅជាង ១០ លាននាក់ បានចុះបញ្ជីកម្រិតបំពុលបរិយាកាសមិនល្អ ស្ទើរតែរៀងរាល់ថ្ងៃ ។

ដោយឡែកសម្រាប់ទីក្រុងនៅអាស៊ីអាគ្នេយ៍ផ្សេងទៀត ដែលស្ថិតក្នុងបញ្ជីជាទីក្រុងរងការបំពុលអាក្រក់បំផុតលើពិភពលោក មានដូចជា ហាណូយ របស់ប្រទេសវៀតណាម ជាប់លេខ១០, គូឈីង របស់ម៉ាឡេស៊ី ជាប់លេខ១៥ និងបាងកក របស់ថៃ ជាប់លេខ៣២ ។
គួរបញ្ជាក់ថា ក្រៅពីនេះ ទីក្រុងហូជីមិញ របស់វៀតណាម ជាប់លេខ ៣៧ និង ឈៀងម៉ៃ របស់ថៃ ជាប់លេខ ៣៨ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ IQAir
ចុចអាន៖ មកស្គាល់អគារធំៗចំនួន១០ នៅរាជធានីភ្នំពេញដែលសុទ្ធសឹងជាស្នាដៃកូនខ្មែរជំនាន់ក្រោយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


