Connect with us

ព័ត៌មានជាតិ

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ ចុះចែកម៉ាស់ដល់ប្រជាពលរដ្ឋដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩

បានផុស

នៅ

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកម៉ាស់ដែលផ្ដល់ដោយសាលារាជធានីភ្នំពេញ យកទៅចែកជូនប្រជាពល រដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចស្តុបបំបែករោងចក្រQMIក្នុងសង្កាត់ចោមចៅ ទី៣ ដើម្បីទប់ស្កាត់ការរីករាល់ដាលនៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការចុះចែកម៉ាស់នេះផងដែរមានការដឹកនាំដោយលោក ថេង កុសល នាយប៉ុស្តិ៍ចោមចៅទី៣ នាយរងនិងមន្ត្រីនគរបាលប៉ុស្តិ៍ជាច្រើនរូបផងដែរ។

លោក ថេង កុសល បានធ្វើការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមការពារពាក់ម៉ាក់ លាង ដៃជាមួយសាប៊ូនិងបាញ់អាល់កុលអោយបានគ្រប់ពេលវេលា ជាពិសេសត្រូវអនុវត្តតាមការណែរនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាល់ដាលនៃជំងឺកូវីដ១៩៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម